ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងលើសពី ១សែននាក់ ឯអាមេរិកជិត១លាននាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងលើសពី ១សែននាក់ ឯអាមេរិកជិត១លាននាក់

បរទេស៖ករណីឆ្លងកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់ នៅតាមបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានអាមេរិក អឺរ៉ុប ហើយពេលនេះអូស្ត្រាលី ក៏មានករណីឆ្លងកើនឡើងលើសពី១សែននាក់ក្នុងមួយថ្ងៃដែរ។ ទាំងនោះជាលទ្ធផលនៃការជួបជុំគ្នា ក្នុងឱកាសឆ្លងឆ្នាំកន្លងមក។នៅថ្ងៃទី៨ខែមករា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ១សែននាក់ ក្នុងរយៈពេល២៤ម៉ោង។ 

ការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ដោយសារតែ ការបូកសរុបលទ្ធផលធ្វើតេស្តនៅតាមផ្ទះ បានដាក់បញ្ចូលជាមួយតួលេខជាតិស្តីពីករណីឆ្លងកូវីដ-១៩។ក្នុងចំណោមរដ្ឋដែលមានករណីឆ្លងច្រើន គឺរដ្ឋ Victoria មានករណីឆ្លងជាង៥១ពាន់នាក់ នៅថ្ងៃទី ៨ខែមករា គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងលទ្ធផលមុននេះមួយថ្ងៃ ដែលមានតែជាង ២៦,៤ពាន់នាក់ប៉ុណ្ណោះ ។ បន្ទាប់មកគឺរដ្ឋ New South Waleមានករណីឆ្លងកើនឡើងដល់ទៅជាង៤៥ពាន់នាក់ និងជិត ១៨០០នាក់ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង៩នាក់ស្លាប់។

ចំណែកនៅអាមេរិកវិញក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៨៤៩,១៨១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,០២៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦០,៤៦៤,៤២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៨,៣៤៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.១៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង៣៣២លាននាក់។

អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា វីរុស COVID-19 បំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យកើនយ៉ាងគំហុកឡើងវិញ បើធៀបនឹងអំឡុងខែមករា ឆ្នាំ២០២១ ដែលជាពេលអាមេរិកបានរងការវាយលុកខ្លាំង ដោយសារវីរុស Delta។ តែយ៉ាងណា អត្រាស្លាប់បង្កឡើងដោយ Omicron គឺហាក់នៅទាបជាង Delta៕ ដោយ៖ ធីរីណា

No comments:

Post a Comment

Pages