សង្ស័យអធិការស្រុកទឹកឈូ ត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងមាន់ជល់នៅក្នុងឃុំថ្មីហើយមើលទៅ ទើបឆ្លើយដោះសារមិនព្រមបង្ក្រាប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សង្ស័យអធិការស្រុកទឹកឈូ ត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងមាន់ជល់នៅក្នុងឃុំថ្មីហើយមើលទៅ ទើបឆ្លើយដោះសារមិនព្រមបង្ក្រាប

កំពត៖ទីតាំងបនល្បែងជល់មាន់នៅចំណុចភូមិដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កំពុងតែដំណើរការយ៉ាងរលូន ដោយអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុក មិនមករំខាន (ពោល)គឺមិនទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះឡើយ។សំលេងស្រែកអឺងកងរបស់ក្រុមអ្នកញៀនល្បែងជល់មាន់ ខាងលើបានផ្តុំក្បាលគ្នាពពាក់ពពូនលេងភ្នាល់ល្បែងជល់មាន់ ដោយមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង)ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសត្រូវនាំគ្នាអនុវត្ត៣ការពារ៣កុំនិង២ចូលរួម ដើម្បីលុបបំបាត់ជំងឺកូវីដ១៩(អូមីក្រុង)ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

មហាជននៅក្នុងភូមិដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានសំណូមពរដល់សមត្ថកិច្ចជំនាញ មេត្តាជួយទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់ខាងលើ អោយខាងតែបានចេញពីមូលដ្ឋានរបស់ពួកគាត់ ពីព្រោះកូនឬប្តីរបស់ពួកគាត់បាននាំគ្នាឆ្កួតឬឈ្លក់វង្វេងនិងល្បែងជល់មាន់ខាងលើនេះ ភ្លេចការសិក្សានិងភ្លេចការងាររកស៊ីដើម្បីចិញ្ចឹមប្រពន្ធកូនទៀតផង។មហាជនខាងលើបានលើកឡើងទៀតថា? ពេលប្តីរបស់ពួកគាត់ចាញ់ល្បែងជល់មាន់ម្តងៗប្តីរបស់ពួកគាត់តែងតែប្រើអំពើហិង្សាមកលើប្រពន្ធនិងកូន។អ្វីដែលមហាជនលោកព្រួយបារម្ភនោះ គឺពួកគាត់ខ្លាចមានការលួចប្លន់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយសារតែទង្វើក្រុមអ្នកញៀនល្បែងខាងលើនេះ។

មហាជនខាងលើមានការសង្ស័យចំពោះអាជ្ញានិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ទំនងត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយ អោយមានលែងស៊ីសងជល់មាន់ បើកដំណើរការបានយ៉ាងរលូន ដោយមិនអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព ពិសេសមិននាំគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩(អូមីក្រុង)។សូមបញ្ជាក់ផងដែរថា?នៅក្នុងទឹកដីស្រុកទឹកឈូ ខេត្តកំពត ក្រុមអ្នកញៀនល្បែងជល់មាន់តែងតែនាំគ្នាផ្តុំគ្នាលេងលេងជល់មាន់ ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ក្នុងនោះលោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូរ មិនដែលទប់ស្កាត់និងបង្ក្រាបក្រុមញៀនល្បែងទាំងនោះ យកមកផ្តន្ទាទោសតាមបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃម្តងណាសោះឡើយ។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើនេះ លោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូ បានឆ្លើយដោះសាររហូត ម្តងគាត់ថា?ខ្ញុំបានទទួលព័ត៌មាននេះពីអ្នកសារព័ត៌មាន ខ្ញុំនិងអោយកម្លាំងប៉ុស្ត៌ចុះទៅពិនិត្យមើលទីតាំងខាងលើនេះ។ម្តងគាត់ថា?គាត់ជាប់ប្រជុំនៅស្នាក់ការគណបក្ស ខ្ញុំទើបតែចេញមិញ ខ្ញុំបានអោយប៉ុស៌្តចុះទៅ តែមិនទាន់បានព័ត៌មាន ចាំមើលខ្ញុំឆែកមើលប៉ុស៌្តនិងហើយ។សូមបញ្ជាក់ជូនផងដែរថា?ពេញមួយថ្ងៃអាទិត្យទី៣០ ខែមករាឆ្នាំ២០២២នេះ បនល្បែងជល់មាន់ខាងលើនេះ បានដំណើរការយ៉ាងរលូនតាំងពីព្រឹករហូតដល់ល្ងាច គ្មានឃើញស្រមោលកម្លាំងប៉ុស៌្តឬកម្លាំងស្រុកចុះមកទប់ស្កាត់និងបង្ក្រាបសោះឡើយ(ពោល)គឺដូចការសង្ស័យរបស់មហាជនបានលើកឡើងខាងលើមែន។











No comments:

Post a Comment

Pages