ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ និងលោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរង ទទួលផែនការងារអត្តសញ្ញាណកម្ម និងទទួលចុះពង្រឹងការងារនៅអធិការដ្ឋាននគរបាលស្រុកោះសូទិន ព្រមទាំងសហការី បានចូលរួមពិធីក្រុងពាលី សាងសង់អគារថ្មីរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ដែលទំហំ ១១ម៉ែត្រ×០៩ម៉ែត្រ ។
គូបញ្ជាក់ផងដែរថា អាគារថ្មីមួយខ្នងនេះទទួលបានការគាំទ្រផ្ដួចផ្ដើមកសាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោកអធិការ-អធិការរង រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុក និងសប្បុរសជននានាទាំងក្នុងនិងក្រៅស្រុក ដែកគ្រោងចំណាយអស់ថវិកាប្រមាណជាង 18,000 ដុល្លារអាមេរិក ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការក៍បានចាត់តំណាងឲ្យនាំយកថវិកានិងអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថមជូន ៖។
១-ឧបត្ថម្ភថវិកាដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចំនួន ៤,០០០ ០០០រៀល សម្រាប់ទ្រទង់លេីសម្ភារ:រដ្ឋបាល។២-ឧបត្ថម្ភដល់លោកតាអាចារ្យចំនួន០៣នាក់ ក្នុង០១នាក់ទទួលបានថវិកា៥០,០០០ រៀល និងក្រម៉ា០១។៣-ឧបត្ថម្ភដល់លោកតា លោកយាយប្រជាពលរដ្ឋចំនួន១៥នាក់ ក្នុង០១នាក់ ទទួលបានថវិកា១០,០០០ រៀល និងក្រម៉ា០១។៤-ឧបត្ថម្ភប្រជាការពារ ចំនួន២០នាក់ ក្នុង០១នាក់ ទទួលបានថវិកា១០,០០០ រៀល ។សរុបថវិកាចំណាយទាំងអស់ចំនួន ៤,៦៤៤,០០០ រៀល ៕
No comments:
Post a Comment