លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង


ភ្នំពេញ៖នាវេលាម៉ោង ៥ល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ចំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ប្រតិបត្តិការនេះបានធ្វើឡើង នៅទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត (អតីតសណ្ឋាគាកូឡាបស) តាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាតបឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាប់ទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត (អតីតសណ្ឋាគាកូឡាបស)នេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត។ដូច្នេះនៅល្ងាចថ្ងៃទី០៩ ខែកុម្ភះនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆែនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។បច្ចុប្បន្នជនសង្សយ័ទាំង០៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕









No comments:

Post a Comment

Pages