អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមី មេសង្វៀនជល់មាន់ឈ្មោះ(នី) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមី មេសង្វៀនជល់មាន់ឈ្មោះ(នី)

កំពត៖ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)តែងតែបើកសង្វៀនជល់មាន់ នៅក្នុងអាណាចក្រស្រុកទឹកឈូ ខេត្តកំពត ជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមីរបស់មេសង្វៀនជល់មាន់ឈ្មោះ(នី)ផងក៌មិនដឹង ទើបបានជាបណ្តែតបណ្តោយអោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បើកលេងល្បែងជល់មាន់បានយ៉ាងរលូន ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។ប្រភពបានបញ្ជាក់ថាមេសង្វៀនជល់មាន់ឈ្មោះ(នី)បានបើកលេងល្បែងជល់មាន់នៅចំណុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

 ដោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បានគៀងគរក្រុមអ្នកញៀនល្បែងដើម្បីផ្តុំក្បាលគ្នា លេងល្បែងជល់មាន់ ដោយមិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩អូមីក្រុង។មហាជនបានលើកឡើងជាសំនួរថា?ហេតុអ្វី បានជាអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ មិនដែលបង្ក្រាបបានទីតាំងល្បែងជល់មាន់ របស់បុគ្គលឈ្មោះ(នី)ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់របស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។សូមរំលឹកផងដែលថា លោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូ នាពេលកន្លងមកមិនដែលបង្ក្រាបបានទីតាំងជល់មាន់របស់ឈ្មោះ(នី)បានម្តងណានោះទេ?បានត្រឹមតែទៅបង្អើលៗឬអោយឈប់លេងតែប៉ុណ្ណោះ។

មហាជននៅក្នុងអាណាចក្រស្រុកទឹកឈូ បានលើកឡើងថា?អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមី របស់ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)ហើយមើលទៅ បានជាបុគ្គលឈ្មោះ(នី)នៅតែមានឱកាសរត់ពីកន្លែងមួយទៅកន្លែងមួយក្នុងការបើកលេងល្បែងជល់មាន់ ដោយមិនញញើតទោសទណ្ឌបន្តិចណាទាល់តែសោះ។ពាក់ព័ន្ធនិងករណីទីតាំងល្បែងមាន់ជល់របស់ឈ្មោះ(នី) នៅចំពុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត (សាន់ដេ)បានជម្រាបជូនលោកសូ ប៊ុនធឿន តាមwhatsappរួចហើយនៅថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២២តែលទ្ធផលស្ងាត់បាត់សូន្យឈឹង។









No comments:

Post a Comment

Pages