តាកែវ៖ក្រោមការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅព្រឹកថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២១ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ចាត់ឱ្យលោក លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧សាខាខេត្ត និងក្រុមកាងារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅជូនគ្រួសារកំពុងជួបបញ្ហាក្រីក្រខ្វះខាត មានរ៉ាំរ៉ៃដេីរមិនរួច មួយគ្រួសារ ក្នុងដំណាក់កាលនៃការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលរស់នៅក្នុងភូមិអូស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អេង ប៉ជាក តំណាងឲ្យលោកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក គោរពស្រឡាញ់ពីចំងាយ ពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ មកធ្វើការជំរាបជូនគ្រួសារខ្វះខាត ដោយក្តីរលឹក ដែលលោកបានចាត់អោយក្រុមការងារចុះទៅជួបនិងជួយដល់បងប្អូនឲ្យបានទាន់ពេលវេលា ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ ជួបបញ្ហាខ្វះខាតហើយស្លាប់ដោយសារអត់អាហារនោះឡើយ ។
ជាមួយគ្នានោះផងដែរ លោក អេង ប៉ជាក អនុប្រធាន ក៏បានអំពាវនាវឲ្យបងប្អូនក្នុងមូលដ្ឋានឃុំញ៉ែងញ៉ងទាំងអស់ចូលរួមបន្តអនុវត្តវិធានការ ការពារ ណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរបស់យើង នូវវិធានការពារ ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួនត្រឹមត្រូវ ដើម្បីខ្លួនយើង គ្រួសារ និងសហគមន៍ សង្គមយើង ជៀសផុតពីជំងឺកូវីដ១៩ ក៏ដូចជាមេរោគបំលែងថ្មីប្រភេទអូមីក្រុងទាំងអស់គ្នា ។
សូមបញ្ជាក់ ៖ គ្រួសារក្រីក្រីខ្វះខាតមានឈ្មោះ លោកតា អួង ភេង អាយុ ៨៥ ឆ្នាំ មានជំងឺរ៉ាំរ៉ៃ ដេីរមិនរួចនៅលេីគ្រែ និងលោកយាយ ជន អាយុ៧៩ ឆ្នាំ មានជំងឺប្រចាំកាយ ដែលរស់នៅភូមិអូរស្ងេីន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ អំណោយដែលបានប្រគល់ជូនគ្រួយសារក្រីក្រខ្វះខាត ខាងលើរួមមាន ៖ អង្គរ ៥០គីឡូ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ប៊ីជេង ១កញ្ចប់ ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស មី ១កេស អំបិល ១គីឡូ ខ្ទឹមសរ ១គីឡូ ស្ករសរ ១គីឡូ រួមនិងថវិកា ១០០,០០០ រៀលផងដែរ ។ ក្នុងនោះក៏មានការជួយឧបត្ថមពីសប្បុរសជន គឺលោក តុង លីហួ និងភរិយានូវថវិកា ៥០.០០០ រៀលផងដែរ ៕
No comments:
Post a Comment