កណ្តាល៖ កំលាំងសមត្ថកិច្ចនគរបាលប៉ុស៌្តឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចុះមកធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលគេសង្ស័យថា? បានលួចលាក់បើកលេង នៅចំណុចទល់ពីមុខគណបក្សLDP ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាលទ្ធផលសមត្ថកិច្ចឃុំព្រែកតាមាក់ បង្ក្រាបបានតែខ្យល់(ពោល)គឺសមត្ថកិច្ចមិនហ៊ានចូលទៅដល់ទីតាំងមាន់ជល់ ដែលគេសង្ស័យថា?បានលួចលាក់លេងនោះឡើយ។
ប្រភពបានបញ្ជាក់ថា?មានការសង្ស័យទីតាំងល្បែងជល់មាន់ខាងលើ បានលួចលាក់បើកលេងជាញឹកញយណាស់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប របស់កំលាំងសមត្ថកិច្ចឃុំព្រែកតាមាក់ ពិសេសកំលាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនោះឡើយ?ដោយករណីនេះគេសង្ស័យថា?មេបនល្បែងខាងលើនេះ ទំនងបានឃុបឃិតគ្នាជាមួយនិងសមត្ថកិច្ចឃុំនិងស្រុកអស់ហើយ ទើបបានជាមិនមានវិធានការណ៌បង្ក្រាបបែបនេះនោះ។ប្រភពបានបញ្ជាក់ថា?ក្នុងថ្ងៃនេះគេសង្ស័យថា?និងមានការជួបជុំគ្នាលេងល្បែងជល់មាន់ យ៉ាងហោចបំផុតលេងចាប់ពី៥គូរទៅ១០គូរ ដោយក្នុងមួយគូរៗភ្នាល់លុយរាប់ពាន់ដុល្លារ ប៉ុន្តែចៃដន្យសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ មិនទាន់ទាំងបានចូលដល់ក្នុងទីតាំងដែលត្រូវលេងមាន់ជល់ផង ក៌ត្រូវបានមេបនល្បែងខាងលើ អោយក្រុមអ្នកញៀនល្បែងជល់មាន់ផ្អាកលេងបណ្តោះអាសន្នសិន។
សូមបញ្ជាក់ថា?ក្រោយពីសមត្ថកិច្ច បានចូលដល់ក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា?មានការលួចលាក់លេងល្បែងជល់មាន់នោះ? ជាលទ្ធផលសមត្ថកិច្ច បានត្រឹមតែអើតមើលពីខាងក្រៅ រួចប្រាប់អ្នកកាសែតថា?ក្រុមអ្នកញៀនល្បែងជល់មានបាននាំគ្នារត់គេចអស់ហើយ។មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះ ដែលគេសង្ស័យថា?បានលួចលាក់បើកលេងអត់ញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបានដើម្បីអនវត្តតាមគោលនយោបាយភូមិឃុំមានវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បើរំពឹងទៅលើការទប់ស្កាត់និងបង្ក្រាបរបស់សមត្ថក្នុងមូលដ្ឋានខាងលើគឺគ្មានសង្ឃឹមទេ?។
ចំណែកម្ចាស់បនល្បែងខាងលើដែលគេដឹងច្បាស់ថា?ជាអ្នកមានមុខមាត់និងមានអំណាចម្នាក់នៅក្នុងស្រុកខ្សាច់កណ្តាល បានប្រាប់(សាន់ដេ)តាមប្រព័ន្ធTelegram ថា(រៀបជល់គេឃាត់លែងអោយជល់ហ្មង)។ប្រភពខាងលើបានបន្តទៀតថា?ក្រោយពីសមត្ថកិច្ចឃុំព្រែកតាមាក់ និងអ្នកកាសែតបានចេញទៅបាត់ ស្រាប់តែមេបនល្បែងជល់មាន់ខាងលើ បានប្រមូលផ្តុំក្រុមអ្នកញៀនល្បែងជល់មាន់ បើកដំណើរការបន្តទៀតរហូតដល់ល្ងាច ដោយញញើតនិងសមត្ថកិច្ចពិសេសគឺមិនខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុង បន្តិចណាទាល់តែសោះ។
No comments:
Post a Comment