ម្តេចតេជោ ហ៊ុនសែន ចង្អុលមុខ ស្តីបន្ទោសអោយរដ្ឋមន្ត្រីក្រសួងកសិកម្មដែលថាមិនព្រម សហការជាមួយរដ្ឋមន្ត្រីផ្សេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្តេចតេជោ ហ៊ុនសែន ចង្អុលមុខ ស្តីបន្ទោសអោយរដ្ឋមន្ត្រីក្រសួងកសិកម្មដែលថាមិនព្រម សហការជាមួយរដ្ឋមន្ត្រីផ្សេង


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចង្អុលមុខនិងស្ដីបន្ទោសដល់រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ដែលសម្ដេចថា ជារដ្ឋមន្ត្រីមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត បន្ទាប់ពីមានសារឆ្លើយឆ្លងរវាងក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច រឿងសាច់ជ្រូកកាលពីកន្លងទៅ។សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា៖ «គេប្រជុំតែលោកឯងមិនទៅ! មិនមែនតែលោកឯងដឹកនាំក្រសួងកសិកម្មត្រួតសេដ្ឋកិច្ចខ្មែរទាំងមូលឯណា?…..របៀបធ្វើការរបស់ឯកឧត្តមជារបៀបជិះសេះមើលផ្កា»។

 ស្មានតែខ្ញុំមិនដឹងរឿងអីទាំងអស់ ទោះជានៅខេត្តពោធិ៍សាត់ក៏ដោយ ខ្ញុំដឹងមុនទាំងអស់ ។សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៖ ខ្ញុំ នៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន (វេង សាខុន) ខុន ឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?។សម្តេចតេជោ ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះធ្វើការសហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយនាពេលកន្លងទៅរដ្ឋមន្រ្តីក្រសួងរូបនេះ បានធ្វើការតែឯងមិនចេះស្តាប់គេស្តាប់ឯង ដោយបណ្តោយឲ្យតំឡើងថ្លៃស្រេចតែចិត្តធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាដើមនោះ។

សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់លោករដ្ឋមន្រ្តីវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជារបៀប «ជិះសេះមើលផ្កា»។ សម្តេច តេជោ ហ៊ុន សែន អះអាងថា សម្ដេចតឹងទ្រូងណាស់ ជាមួយនឹងការងារ រដ្ឋមន្រ្តី វេង សាខុន។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំ ដករដ្ឋមន្ត្រីមួយបានហើយ។ សូមបញ្ជាក់ថា, នេះជាព្រមាន របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាលើកទី១ ត្រៀមអោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ រៀនកែខ្លួន រៀនធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ បើមិនបានកែសម្រួលការងារ លើការគ្រប់គ្រងទេ អាចប្រឈមនឹងការដកមុខតំណែង ខណៈសម្តេចតេជោ ហ៊ុនសែន ថ្លែងថា, “ត្រឹមតែ២៤ម៉ោងទេ ខ្ញុំ ដករដ្ឋមន្ត្រីមួយបានហើយ”។ ប្រសាសន៍សម្តេចតេជោ ចង់អោយទីផ្សារសាច់ជ្រូក មានតម្លៃថេរ, ការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ជ និងផ្តល់អោយប្រជាពលរដ្ឋចិញ្ចឹមជ្រូក មានទីផ្សារ សម្រាប់ជាមធ្យោបាយ ដោះស្រាយជីវភាពគ្រួសារ៕

No comments:

Post a Comment

Pages