ឧកញ៉ា​ ស្រី​ ចន្ធូ​ ឆ្លេីយ​ដាក់​លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង​ ខេត្ត​មណ្ឌលគីរី​ ជាអ្នក​ប្រមូល​ទិញដីអោយលោក​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឧកញ៉ា​ ស្រី​ ចន្ធូ​ ឆ្លេីយ​ដាក់​លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង​ ខេត្ត​មណ្ឌលគីរី​ ជាអ្នក​ប្រមូល​ទិញដីអោយលោក​


ភ្នំពេញ៖តាមរយៈ​លិខិត​បំភ្លឺ​មួយច្បាប់​មាន​ពីរទំព័រ​របស់​ ឧកញ៉ា​ ស្រី​ ចន្ធូរ​ ចុះថ្ងៃទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០២២​ ដែល​យើង​ខ្ញុំ​ទេីបទទួល​បាន​ បានអោយដឹងថា​ ដី​ដែល​លោកឧកញ៉ា​ កាន់​កាប់​ អាស្រ័យ​ផល​ស្ថិតនៅ​ឃុំ​ សែន​មនោរម្យ​ ស្រុក​ អូររាំង​ ខេត្ត​ មណ្ឌលគីរី​ គឺ​ លោក​ប្រមូល​ទិញជាចំហរ​តាមរយៈ​លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង​ ខេត្ត​ មណ្ឌលគីរី​ ចន្លោះ​ពី​ឆ្នាំ​ ២០១២​ ដល់ឆ្នាំ​ ២០២០​ ។  លោកឧកញ៉ា​ ស្រី​ ចន្ធូ​ បានបញ្ជាក់​បន្ថែម​ថា​ លោកឧកញ៉ា​ មិនបានដឹងថា​ ដីណា​ជាដីរដ្ឋ​ ដីណា​មិនមែន​ដីរដ្ឋនោះទេ​ ព្រោះរាល់ការទិញដី​ទាំងអស់​ មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​។

ឆ្លងតាមការ​បំភ្លឺ​របស់​ ឧកញ៉ា​ ស្រី​ ចន្ធូ​ គេអាចដឹងបានកាន់តែច្បាស់ថា​ លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​អូររាំង​ ពិតជា​មានការ​ពាក់ព័ន្ធ​ពិតប្រាកដ​ក្នុង​ការ​ទន្ទ្រាន​ដីរដ្ឋ​ បញ្ជាក់​លេីដីរដ្ឋ​ លក់អោយ​ឈ្មួញ​ពិតប្រាកដ​មែន​ ។  ក្រៅ​ពី​ការ​ពាក់ព័ន្ធ​ដីរដ្ឋ​ លោក​ សៀក​ មុន្នី​ ក៏កុះពុងរងការ​ប្ដឹង​ចោទ​ប្រកាន់​ពី​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ ថាបាន​ឃុបឃិត​គ្នា​យកដី​ពួកគាត់​លក់​អោយ​ឧកញ៉ា​ ស្រី​ ចន្ធូ​ ផងដែរ​ ដែល​ករណី​នេះ​ ឯកឧត្តម​ ប៉ែន​ អ៊ាន​ ទីប្រឹក្សា​ផ្ទាល់​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានដាក់​ពាក្យ​បណ្ដឹង​អន្តរាគមន៍​ទៅ​ សម្ដេចក្រឡាហោម​ ស​ ខេង​ រួចហើយ​ ។  

នៅខេត្ត​មណ្ឌលគីរី​ អ្នកណា​ក៏បានដឹងលឺគ្រប់គ្នាថា​ លោក​ សៀក​ មុន្នី​ អតីត​ឈ្មួញឈូសឆាយដីនៅខេត្ត​មណ្ឌលគីរី​ បច្ចុប្បន្ន​ជា​ អភិបាល​ស្រុក​ អូររាំង​ មានការ​ពាក់ព័ន្ធ​ជ្រៅ​ក្នុងអំពេី​ទន្ទ្រាន​យកដីរដ្ឋ​ បញ្ជាក់​លេីដី​រដ្ឋ​ លក់អោយឈ្មួញ​ ។  តែដោយសារ​លោក​មានលុយ​ មានខ្នងបង្អែក​ជាមន្ត្រី​ជាន់​ខ្ពស់​មួយរូប​នៅ​ក្រសួង​មហាផ្ទៃ​ ទេីប​មិនមាន​អ្នកណាហ៊ានប៉ះពាល់លោកបាន​ ។  



No comments:

Post a Comment

Pages