ខេត្តព្រះសីហនុ៖នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែ មីនា ២០២២ នេះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតថាជាអភិបាលខេត្តដែលមិនដែលចុះមូលដ្ឋានទាល់តែសោះព្រោះមិនស្គាល់ភូមិសាស្ត្ររបស់ខេត្តខ្លួន។ សម្តេច បានថ្លែងថា «ខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹង …»។
បើទោះបីសម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក៏គេអាចដឹងដែរ ព្រោះរឿងដែលសម្តេចលើក ឡើងគឺកើតឡើងនៅខេត្តត្បូងឃ្មុំ។ សម្ដេចក្រឡាហោមសខេងបានទម្លាយឲ្យដឹងចំពោះអភិបាលខេត្តមួយរូបដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច។សម្តេចក្រឡាហោមបានមាន ប្រសាសន៍នៅក្នុង ចំណោមមន្ត្រីជាច្រើនថា «ខ្ញុំនិយាយពីទីនេះទៅប្រហែល ជាឮដល់ ចៅហ្វាយខេត្តមួយ ចំនួនហើយ,មានចៅហ្វាយ ខេត្តមួយនោះ គាត់មិនស្គាល់តែម្ដងខ្ញុំមិនដឹងថា គាត់ចុះឬមិនចុះមូលដ្ឋានទេ,ប៉ុន្តែខ្ញុំសន្និដ្ឋានថា គាត់មិនចុះតែ ម្ដង, សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសួរគាត់ថា តើពី ទីនេះ(ត្បូងឃ្មុំ)ទៅទៅទន្លេ បិទ ប៉ុន្មានគីឡូម៉ែត្រគាត់ឆ្លើយថា ២៧ គីឡូម៉ែត្រ តាមពិតវាមានចម្ងាយរហូត ៤១ គីឡូ(ម៉ែត្រ)។ គាត់ (សម្ដេចតេជោ)សួរថា “សន្លប់”នៅទីណា?គាត់ (អភិបាលខេត្ត)ឆ្លើយថា ”សន្លប់”នៅ ២០គីឡូម៉ែត្រពីទីនេះ។ តាមពិតកន្លែងដែលសម្តេចកំពុងឈរមាន ប្រសាសន៍នោះគឺជា “សន្លប់ “ហើយ ប៉ុន្តែគាត់ឆ្លើយថា ២០ គីឡូម៉ែត្រ។ បានសេចក្តីថា គាត់អត់ស្គាល់តែម្ដងគឺគាត់មិនស្គាល់មូលដ្ឋានតែ ម្ដង,ខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅហ្វាយខេត្តឯង ដល់ថ្នាក់ហ្នឹងវ៉ី។ ដល់ពេលសួរថាតាហៀវនៅណា?គាត់ចង្អុលទៅលិច តាមពិតតាហៀវវានៅខាងកើត … »។
សម្តេចក្រឡាហោ ស ខេង បានមានប្រសាសន៍ថា ការងារសំខាន់ទី២ របស់អភិបាលខេត្តគឺចុះមូលដ្ឋាន ដូចនេះបបើអភិបាលខេត្ត, អភិបាលស្រុកមិនស្គាល់មូលដ្ឋានគឺ ពិបាកហើយ, ហើយបើថ្នាក់ឃុំគឺត្រូវស្គាល់ផ្ទះប្រជាពលរដ្ឋតែម្ដង,នេះជារបៀបរបបធ្វើការងារពិសេសរបស់យើងដែលមិនអាចមើលស្រាលបានទេ។ បើយើងមិនស្គាល់មូលដ្ឋាន ផងតើយើងដឹងពីប្រជា ពលរដ្ឋ រស់ នៅរបៀបម៉េចកើតបើយើងមិនដែលស្គាល់ផងហ្នឹង,គាត់ចង់បានអីសំណូមពរអីមានការលំបាកបែបណាតើយើងដឹងទេ?អញ្ចឹងខ្ញុំស្នើថា ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងក្រុម ការងារហើយ,អញ្ចឹងត្រូវតែចុះមូលដ្ឋានចុះមូលដ្ឋានគឺត្រូវតែកំណត់ឲ្យច្បាស់ថាតើចុះទៅដើម្បីអ្វី,ជួបអ្នកណា, ហើយធ្វើអ្វី, អ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេ ព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់ ។សម្តេចក៏បានរំលឹកទៅដល់អភិបាលខេត្តពីសម័យមុនដែរថា ចៅហ្វាយខេត្តឲ្យតែថ្ងៃសុក្រឡើងគឺចាប់ផ្តើមជុំគ្នាច្រៀងរាំ ស៊ីផឹកស្រីស្រា មិន ដែលចុះមូលដ្ឋានឬស្គាល់ប្រជាជន នោះទេ ។ តែយើងត្រូវតែចុះទៅមូលដ្ឋានដើម្បីដឹងពីសុខទុក្ខរបស់ប្រជា ពលរដ្ឋ និង ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបាន៕
No comments:
Post a Comment