អបអរសាទរ ពិធីប្រកាសសមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អបអរសាទរ ពិធីប្រកាសសមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល!


កណ្តាល៖ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី០៥  ខែមីនា  ឆ្នាំ២០២២  នៅទីស្នាក់ការគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកណ្តាល ដែលមាន ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល  ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ តំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែ សំអន  អនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត គាំទ្រ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងគាំទ្រសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ទាំងអស់ ។

 ជាការតបស្នង និងឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ តំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានធ្វើការប្រកាសបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ព្រមទាំងប្តេជ្ញាចិត្តបន្តអនុវត្តអភិក្រមការងារ ដូចខាងក្រោម ៖។១- ប្តេជ្ញាគោរព និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមលក្ខន្តិកៈបក្ស និងបទបញ្ជាផ្ទៃក្នុង ព្រមទាំងគោលការណ៍នានារបស់គណបក្ស

២- ប្តេជ្ញាពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឲ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត និងពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ “សមូហភាពដឹកនាំ  បុគ្គលម្នាក់ៗទទួលខុសត្រូវ”។៣- ប្តេជ្ញាបន្តអនុវត្តតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ដោយពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឲ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ។៤- ប្តេជ្ញាពង្រឹង និងអភិវឌ្ឍសមត្ថភាព សីលធម៌ គុណធម៌ សេចក្ដីថ្លៃថ្នូរ ប្រជាប្រិយភាព និងការពារផលប្រយោជន៍របស់គណបក្សយើង ព្រមទាំងចូលរួមបម្រើកិច្ចការសង្គម ការងារចលនាមហាជន និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

៥-ប្ដេជ្ញាពង្រឹង និងរៀបចំដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឲ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។៦- ប្ដេជ្ញាកសាងអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាចូលរួមការពារ និងវាយបកក្រុមប្រឆាំងដែលមានគំនិតទុច្ចរិតនានា សំដៅបន្សាបនូវការឃោសនាអកុសល និងដើម្បីលើកតម្កើងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕




















































No comments:

Post a Comment

Pages