ក្រសួងពាណិជ្ជកម្មអំពាវនាវកុំឲ្យពលរដ្ឋបារម្ភ រហូតដល់ទិញប្រេងស្តុកទុក បើទោះតម្លៃប្រេងឥទ្ធនៈនឹងបន្តឡើងបន្ថែមទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងពាណិជ្ជកម្មអំពាវនាវកុំឲ្យពលរដ្ឋបារម្ភ រហូតដល់ទិញប្រេងស្តុកទុក បើទោះតម្លៃប្រេងឥទ្ធនៈនឹងបន្តឡើងបន្ថែមទៀត


ភ្នំពេញ៖យោងតាមស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងបន្តហក់ឡើងថ្លៃមួយកម្រិតទៀត អាចខ្ទង់ជាង ៥ពាន់រៀលក្នុង១លីត្រនៅសប្តាហ៍នេះ ដរាបណាសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា ដូចដែលប្រជាពលរដ្ឋទូទៅបានដឹងរួចមកហើយថា ទណ្ឌកម្មនាំចេញប្រេងឥន្ធនៈដោយសារសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យប្រេងពិភពលោកឡើងថ្លៃខ្ពស់ ដូច្នេះនៅកម្ពុជាក៏នឹងអាបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ។

 ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានខិតខំធ្វើគ្រប់យ៉ាង ដើម្បីឲ្យយើងមានប្រេងនៅក្នុងស្តុកគ្រប់គ្រាន់។ យោងតាមស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងបន្តហក់ឡើងថ្លៃមួយកម្រិតទៀត អាចខ្ទង់ជាង ៥ពាន់រៀលក្នុង១លីត្រនៅសប្តាហ៍នេះ ដរាបណាសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែននេះនៅតែបន្តអូសបន្លាយ។ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ទៀតថា បើទោះបីជាស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅពិភពលោក ក៏ដូចជាកម្ពុជាបន្តហក់ឡើងថ្លៃក៏ដោយ ក៏ប្រជាពលរដ្ឋភ័យព្រួយហួកពេក រហូតដល់ទិញប្រេងមកស្តុកទុកនោះដែរ ព្រោះប្រទេសកម្ពុជាបានតាមរយៈក្រុមហ៊ុននាំចូលប្រេងធំៗ បាននាំចូលសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ និងម្យ៉ាងទៀត ប្រទេសកម្ពុជាក៏មិនមែនជាប្រទេសជួបវិបត្តិនេះដោយផ្ទាល់នោះដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការបារម្ភឡើយ ចំពោះបញ្ហានេះ។

ឯកឧត្តម ប៉ែន សុវិជាតិ  បន្តទៀតថា ចំពោះមុខបញ្ហាតម្លៃប្រេងឥន្ធនហក់ឡើង ឬឡើងលើសការរំពឹងទុកនេះ ក្រសួងពាណិជ្ជកម្មបានកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា។ ព្រោះរាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវ៖ ទី១.ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ, ទី២.ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។ 

ហើយរាជរដ្ឋាភិបាល ក៏កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន  និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ។ ហើយនៅពេលបន្ទាប់ទៀតនេះ ក្រសួងក៏នឹងចេញលិខិតបញ្ជាក់ពីតម្លៃលក់រាយប្រេងឥន្ធនៈ ជាបន្តបន្ទាប់ទៀតដែរ។ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ទី១៥ មីនា ក្រសួងពាណិជ្ជកម្មបានកំណត់ចំពោះប្រេងសាំងធម្មតាមានតម្លៃ ៤៨០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤៥០០រៀល ក្នុង១លីត្រ។ ដោយឡែកសេចក្តីជូនដំណឹងបន្ទាប់ ចាប់ពីថ្ងៃទី១៦ មីនាទៅ មិនទាន់ចេញនៅឡើយទេ។ ចំពោះការនាំចូលប្រេងមកកម្ពុជាបច្ចុប្បន្ននេះ គឺមកពី ប្រទេស សិង្ហបុរី ថៃ និងវៀតណាម៕





No comments:

Post a Comment

Pages