លោកព្រាប គារ៉ាត មានស្នាដៃល្អទៀតហើយ ក្នុងការបង្ក្រាបរថយន្តសេរីទំនើបអត់ពន្ធបានចំនួន៦គ្រឿង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកព្រាប គារ៉ាត មានស្នាដៃល្អទៀតហើយ ក្នុងការបង្ក្រាបរថយន្តសេរីទំនើបអត់ពន្ធបានចំនួន៦គ្រឿង

ខេត្ត​ក្រចេះ៖ រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងទៀត​ហេីយ​ ត្រូវ​បានកម្លាំងគយចល័តតំបន់៦​ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ ,មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តក្រចេះ​ ចុះបង្រ្កាប​ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ 

សូមជម្រាបថា​ រថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿង​ខាងលេីនេះ​រួមមាន៖១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ ២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ ៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ ៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ 

៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ ៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

គួរជម្រាបដែរថា​ កាលពីថ្ងៃទី៩​ និងទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ កម្លាំង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ផងដែរ។ បច្ចុប្បន្ន រថយន្តចំនួន​ ៦ខាងលេីនេះ​ ត្រូវ​បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីអនុវត្ត​តាមនីតិវិធីច្បាប់៕

សូមជម្រាបថាលោកព្រាប គារ៉ាត ជារឿយៗតែងតែធ្វើការបង្ក្រាបបាននូវរថយន្តអត់ពន្ធ ម៉ូតូអត់ពន្ធ និងបទល្មើសគេចពន្ធ ជាច្រើនទៀត ដែលឆ្លងកាត់នៅក្នុងដែនសមត្ថកិច្ចរបស់លោកព្រាប គារ៉ាត។ដោយលោកព្រាប គារ៉ាត មិនដែលធ្វើអោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសអគ្គនាយដ្ឋានគយនិងរដ្ឋកម្ពុជា ខកបំណងឡើយ ចំពោះសកម្មភាពនិងកិច្ចការងារ របស់លោកព្រាប គារ៉ាត។មហាជនបានកោតសរសើរចំពោះស្នាដៃរបស់លោកព្រាប គារ៉ាត ដែលតែងតែបង្ក្រាបបានរថយន្តសេរីទំនើបអត់ពន្ធ ម៉ូតូអត់ពន្ធ និងបទល្មើសគេចពន្ធជាច្រើនករណីទៀត បានជាបន្តបន្ទាប់ នៅក្នុងដែនសមត្ថកិច្ចរបស់លោកព្រាប គារ៉ាត។


      


No comments:

Post a Comment

Pages