លោកហែម ដារិទ្ធ និងលោកម៉ន វុទ្ធី គួរតែបើកទ្វាផ្ទះល្វែងនៅចំណុចភូមិត្រពាំងថ្លឹង ដើម្បីអោយដឹងកាពិត តើមានទូហ្គេមបាញ់ត្រីដូចការលើកឡើងរបស់មហាជនដែលឬទេ? - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកហែម ដារិទ្ធ និងលោកម៉ន វុទ្ធី គួរតែបើកទ្វាផ្ទះល្វែងនៅចំណុចភូមិត្រពាំងថ្លឹង ដើម្បីអោយដឹងកាពិត តើមានទូហ្គេមបាញ់ត្រីដូចការលើកឡើងរបស់មហាជនដែលឬទេ?

ភ្នំពេញ៖ផ្ទះល្វែងបុរីពិភពថ្មីមួយល្វែង នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវបានមហាជនដាក់ការសង្ស័យថា មានករណីបើកបនល្បែងហ្គេមបាញ់ត្រី ចំនួន៣ទូ ទៅ៥ទូ នៅជាន់លើនិងជាន់ផ្ទាល់ដី ដោយមានជនជាតិចិនជាម្ចាស់ទីតាំង។ មហាជននៅក្នុងភូមិសាស្ត្រខាងលើ បានលើកឡើងថា?ជាទូទៅពួកគាត់តែងតែសង្កេតឃើញភាគច្រើន ជនជាតិចិន និងជនជាតិខ្មែរតិចតួច បាននាំគ្នាសម្រុកចូលទៅក្នុងផ្ទះល្វែងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី ទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចមករំខានឡើយ។ក្រុមអ្នកកាសែតមួយក្រុមបានលើកឡើងថា?ពួកគាត់បានចុះទៅយកព័ត៌មាន នៅចំណុចទីតាំងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងខាងលើ តែត្រូវបានក្រុមសន្តិសុខយាមកាមនៅទីនោះ មិនអោយក្រុមអ្នកកាសែតចូលទៅថតរូបនោះទេ?ដោយក្រុមសន្តិសុខទាំងនោះ បានអោយក្រុមអ្នកកាសែត ទុកនាមប័ណ្ណម្នាក់មួយសន្លឹក ដើម្បីអោយមេការរបស់ពួកគេ ទាក់ទងមកវិញនៅពេលក្រោយ។

ក្រុមអ្នកកាសែតខាងលើបានបន្តទៀតថា?មានបុរសម្នាក់រហ័សនាម(៧២)បានទាក់ទងមកពួកគាត់ដោយសុំចរចារជាថ្នូរកុំចេញផ្សាយព័ត៌មាន ឬកុំប្តឹងទៅថ្នាក់លើជាដើម ដោយបុរសដែលមានរហ័ស(៧២)នោះ បានសន្យាអោយប្រាក់ដល់អ្នកកាសែតខ្លះ(២០,០០០រៀល)ខ្លះ(៤០,០០០រៀល)។ប្រភពខាងលើបានបន្តទៀតថា ដើម្បីបើកវាំងននខ្មៅ អោយឃើញកាន់តែច្បាស់ទាំងអស់គ្នា (ពោល) ចំពោះផ្ទះល្វែងខាងលើ ដែលគេដាក់ការសង្ស័យថា មានការបើកបនល្បែងស៊ីសងហ្គេមបាញ់ត្រី ទាំងលោកហែម ដារិទ្ធ ចៅហ្វាយខណ្ឌពោធ៌សែនជ័យ ទាំងលោកម៉ន វុទ្ធី អធិការខណ្ឌពោធ៌សែនជ័យ បើសិនអស់លោកមិនបានត្រូវថ្នាំសណ្តំ ឬមិនបានទទួលសំណែន ពីមេបនល្បែងជនជាតិចិន ដែលគេដាក់ការសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី នៅចំណុចទីតាំងខាងលើនេះនោះទេ?។

លោកហែម ដារិទ្ធ និងលោកម៉ន វុទ្ធី ត្រូវតែបើកទ្វាផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ អោយដឹងការពិតកុំមានលាក់បាំង ដើម្បីអោយមហាជនបានដឹងទាំងអស់គ្នា ថាតើក្នុងផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ បានបើកបនល្បែងប្រភេទហ្គេមបាញ់ត្រីពិតឬមិនពិត។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អាជ្ញធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អោយខាងតែបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ក៌ដូចជានាំគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង)។



No comments:

Post a Comment

Pages