(តាកែវ)៖ ទីតាំងបនល្បែងសុីសងអនឡាញប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអណាធិបតេយ្យជាទីបំផុត ជ្រកតាមហាងកាហ្វេ ខាងត្បូងផ្សារព្រៃល្វាស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយអាជ្ញាធរនិងសមត្ថកិច្ចឃុំស្រុក មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងបែបចាញ់បារមីមេបនល្បែងប្រភេទមាន់ជល់អនឡាញទាំងនោះផងក៌មិនដឹង ។ ប្រភពបានលើឡើងថា? បនល្បែងសុីសងប្រភេទមាន់ជល់តាម ប្រព័ពអនឡាញ ជ្រកតាមហាងកាហ្វេយ៉ាងអាណាធិបតេយ្យ នៅខាងត្បូងផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំឬថ្នាក់ស្រុក ចុះមកបង្ក្រាបសោះឡើយ?ទុកអោយបនល្បែងប្រភេទមាន់ជល់អនឡាញនេះដំណើរយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។
លោកឡេង ប៊ុនឡុង អធិកាស្រុកព្រៃកប្បាសបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា ចាំគាត់អោយជំនាញក្រោមឱវាទចុះមកត្រួតពិនិត្យ ប៉ុន្តែលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ?ដោយទង្វើនេះគេដាក់ការសង្ស័យថា?អាជ្ញាធរថ្នាក់ឃុំនិងស្រុក ទំនងចាញ់បារមីឬត្រូវសំណែនមេសង្វៀនជល់មាន់អនឡាញខាងនេះអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងស្រុកបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកអ៊ូចភា ចៅហ្វាយខេត្តតាកែវ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។
Home
Unlabelled
បនល្បែងអនឡាញមាន់ជល់ នៅខាងត្បូងផ្សារព្រៃល្វា ស្រុកព្រៃកប្បាសកំពុងតែពង្វក់ប្រជាពលរដ្ឋ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment