បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់លោករស់ ចាន់ថា អធិការស្រុកស្អាង។
(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយសមត្ថកិច្ចឃុំក្រាំងយ៉ូវ ពិសេស លោករស់ ចាន់ថា អធិការស្អាង មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងជាឆ្នាំងបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់លោករស់ ចាន់ថា ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកគង់សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
Home
Unlabelled
បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំពត់សរ សង្ស័យជាឆ្នាំងបាយ របស់លោកម៉ែន វណ្ណា នាយប៉ុស៌្តរដ្ឋបាលនគរបាលពត់សរ ពីព្រោះមានសេចក្តីរាយការណ៌រាប់មិនភ្លេច នៅតែមិនមានវិធានការបង្ក្រាប
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment