តាកែវ៖មានការសង្ស័យ? ពីទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត នៅចំណុចភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន ដោយមានក្រុមអ្នកញៀនល្បែង បានផ្គុំក្បាលគ្នាចូលទៅលេង យ៉ាងគគ្រឹកគគ្រេងជាទីបំផុត ក្នុងនោះមហាជនមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី មានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ?សង្ស័យជាឆ្នាំងបាយរបស់ពួកគាត់ផងក៌មិនដឹង។
មហាជនបានលើកឡើងថា?ជាទូទៅពួកគាត់តែងតែឃើញពួកកាងបទល្មើសល្បែងស៊ីសងខាងលើ បានជិះម៉ូតូកាន់អាយកូមខ្វាត់ខ្វែងមើលផ្លូវ ក្រែងមានក្រុមអ្នកសារព័ត៌មានថតរូប
ឬផ្សាយផ្ទាល់ជាដើម ដើម្បីពួកគេមានភាពងាយស្រួលផ្តល់ព័ត៌មានទៅខាងក្នុងទីតាំង ដើម្បីអោយមេបនល្បែងបញ្ឈប់ការលេងល្បែងស៊ីសង ដោយប្តូរទម្រង់ ពីការលេងល្បែងស៊ីសង មកចាក់ធុងបាស់ច្រៀងរាំ ឬផឹកស៊ីជាដើម ដើម្បីបំភ័ន្តភ្នែកមហាជននិងដមត្ថកិច្ច។
មហាជនបានលើឡើងទៀតថា?ក្រុមពួកកាងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើ តែងតែកាត់ផ្តាច់ផ្លូវចូលទៅទីតាំងបនល្បែងខាងលើ នៅពេលក្រុមអ្នកកាសែត មានបំណងបើកឡានចូលទៅថតរូបឬផ្សាយផ្ទាល់ក្នុងទីតាំងបនល្បែងខាងលើនេះ។សូមជម្រាបថា?បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានគេរាយការណ៌មកថា?អាជ្ញាធរនិងសមត្ថកិច្ច បានធ្វើកិច្ចសន្យាប៉ុន្មានដងរួចមកហើយ។ តែអាជ្ញាធរនិងសមត្ថកិច្ច មិនចាត់ការតាមផ្លូវច្បាប់នោះទេ?(ពោល)គឺនាំខ្លួនមេបនល្បែងខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកឆាយ កែវ មុនី អធិការស្រុកបាទី បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា? ទូស័ព្ទស្តាប់គ្នាអត់បាន អត់មានសេវាទេដឹង?ចាំខ្ញុំចេញទៅខាងក្រៅ រួចលោកឆាយ កែវមុនី ក៌បានចុចផ្តាច់ទូរស័ព្ទតែម្តងទៅ។ដោយឡែកលោកឃួនស៊ីម ចៅហ្វាយស្រុកបាទី បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា? គាត់និងអោយប៉ូលិសចុះទៅពិនិត្យមើលដើម្បីចាត់វិធានការណ៌។
មហាជនសំណូមពរដល់លោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ និងលោកអ៊ុចភា ចៅហ្វាយខេត្តតាកែវ ពិសេសលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ មេត្តាជួយចាត់វិធានការណ៌ ចំពោះ មេបនល្បែងខាងលើ ដែលគេសង្ស័យថា បានលួចបើកលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្គើនបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ មិនតែប៉ុណ្ណោះថែមទាំងមិនអនុវត្ថ នូវគោលនយោបាយភូមិឃុំសង្កាត់ទៀតផង។
Post Top Ad
Your Ad Spot
Home
Unlabelled
ល្បែងជល់មាន់តាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត នៅស្រុកបាទី សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ច
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment