ភ្នំពេញ៖ (លោកសុខសម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា?)ខ្ញុំ សុខសម្បត្តិនិងភរិយាព្រមទាំងក្រុមគ្រួសារសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើដ៏ថោកទាបនិងជាមនុស្សអគតិចំពោះជនឈ្មោះ អ៊ុក ទូច ដែលបានប្រមាថមាក់ងាយអសីលធម៌បំផុតមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាបិតាស្ថាបនិកសន្តិភាព ព្រមទាំងក្នុងកំឡុងពេលដែល សម្តេចតេជោជាប្រធានអាស៊ាន បានដឹកនាំប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលត្រូវបាន ប្រធានាធិបតីនៃប្រទេសមហាអំណាចគឺសហរដ្ឋអាមេរិក បានអញ្ជើញ សម្តេច ជាផ្លូវការអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រនេះ។
ការអញ្ជើញនឹងដឹកនាំ មេដឹកនាំរដ្ឋនៃប្រទេសជាសមាជិកអាស៊ានរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមប្រជុំពិសេស អាស៊ាន-អាមេរិក គឺត្រូវបានប្រជាជនខ្មែររស់នៅ ប្រទេសអាមេរិចនិងប្រទេសកាណាដា ចំនួនជាង២(ពីរ)ពាន់នាក់ បានមកទទួលស្វាគមន៍អបអរសាទរយ៉ាងក្លៀវក្លាបំផុត។ ប្រជាជាតិខ្មែរជាងពីរពាន់នាក់នេះ និងប្រជាជាតិខ្មែរច្រើនផ្សេងទៀតដែលបាននិងកំពុងរស់នៅក្រៅប្រទេសព្រមទាំងប្រជាជនខ្មែរជាច្រើនលើសលប់កំពុងរស់នៅក្នុងប្រទេសកម្ពុជា បានផ្តល់កិត្តិនាមជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើមរបស់ជាតិ ជាស្ថានិកនៃសន្តិភាពនិងការអភិវឌ្ឍជាតិ និងជារដ្ឋបុរសជាតិ ពីព្រោះ បានធ្វើឱ្យប្រទេសមានកិត្យានុភាពជាតិលើឆាកអន្តរជាតិ មានមោទនភាពជាតិ និងបានលើកមុខលើកមាត់ប្រជាជាតិកម្ពុជាឱ្យមានសិទ្ធិស្មើមុខស្មើមាត់ជាមួយជាតិសាសន៍ដ៏ទៃលើពិភពលោក។
ទង្វើរបស់ជនឈ្មោះ អ៊ុក ទូច ប្រៀបបានខ្លួនកំពុងស្ថិតនៅក្នុងភព្វអន្ធិកា និងបានបន្ត បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីគំនិតជ្រុលនិយមដែលមានអត្តចរឹកថោកទាបអសីលធម៌ខុសពីវប្បធម៌ខ្មែរ និងមានគំនិតអគតិជាទីបំផុត។ ទង្វើដ៏ថោកទាប ខ្ញុំបាទនិងភរិយានិងក្រុមគ្រួសារក្នុងនាមជាប្រជាជនខ្មែរ មិនអាចទទួលយកបាននិងមិនអាចលើកលែងឱ្យបានទេ និងសូមប្រកាសថ្កោលទោសចំពោះជនឈ្មោះ អ៊ុក ទូច យ៉ាងដាច់អហង្ការបំផុត។
លោកអ៊ុក ទូចឯងមិនមែនជាខ្មែរទេ ព្រោះខ្មែរពិតជាមិនប្រព្រឹត្តអំពើថោកទាបយ៉ាងដូច្នេះទេ ខ្មែរ មានតម្លៃនិងកិត្តិយសរបស់ខ្មែរ(ខ្មែរមានពូជពង្សនិងឈាមជ័រដែលបានកសាងប្រាសាទអង្គរ)។ខ្ញុំបាទនិងភរិយាព្រមទាំងក្រុមគ្រួសារសូមគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតព្រមទាំងកូនៗ ចៅៗរបស់សម្តេចសូមទទួលបាននូវសិរីសួស្តីសុខភាពល្អព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕
Home
Unlabelled
ខ្ញុំសុខសម្បត្តិ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមធ្វើការថ្កោទោសយ៉ាងដាច់អហង្ការ នូវទង្វើដ៌ថោកទាបចំពោះជនអគតិឈ្មោះអ៊ុកទូច
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment