ខេត្តតាកែវ ៖ មេប៉ុស្តិ៍នគរបាលឃុំលាយបូរ លោកស៊ិនជឺ និង
លោកឌុក ធីយ៉ា អធិការស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបណ្តែតបណ្តោយ ឱ្យមានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ រហូតដល់ទៅរាប់សិបកន្លែង ដែលផ្ទុយទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលកំពុងតែបើកលេងយ៉ាងរលូន ដោយមហាជនសង្ស័យណាស់ថា ជាឆ្នាំងបាយរបស់លោកស៊ិនជឺ និងលោកឌុក ធីយ៉ា ទើបមិនមានការទប់ស្កាត់និងបង្ក្រាប។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងប្រភេទល្បែងឡូតូអនឡាញ និងជល់មាន់អនឡាញ ដោយមេបនល្បែង បានដាក់ពង្រាយតាមហាងកាហ្វេ នៅទូទាំងឃុំលាយបូរ ដោយមហាជនសង្ស័យថា? មានការឃុបឃិតរបស់អាជ្ញាធរមានសមត្ថកិច្ចនិងថៅកែលាក់មុខមួយក្រុម។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏បាននិយាយដែរថា ប្រភេទល្បែងឡូតូអនឡាញ និងជល់មាន់នេះ ត្រូវគេដាក់បញ្ចាំង ដោយផ្សាយបន្តផ្ទាល់យ៉ាងព្រោងព្រាត តែពួកគាត់ពុំឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការហាមឃាត់ ឬក៏បង្ក្រាបទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនោះទេ ខណៈទីតាំងល្បែងស៊ីសងខ្លះទៀត នៅជាប់នឹងរបងប៉ុស្តិ៍ថែមទៀតផង។
មហាជនបានធ្វើការសំណូមពរ ដល់លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ពិសេសលោកអ៊ុចភា ចៅហ្វាយខេត្តតាកែវ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងនិងមេបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះផង ដើម្បីលុបបំបាត់បទល្មើសល្បែងស៊ីសង នៅក្នុងអាណាចក្រខេត្តកណ្តាល តាមអនុសាសន៌របស់ឯកឩត្តមនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០)ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។
ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ
ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
Home
Unlabelled
ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញរាប់សិបកន្លែង នៅក្នុងឃុំលាយបូរ សង្ស័យឆ្នាំងបាយ របស់មេប៉ុស៌្តលាយបូរ និងលោកអធិការស្រុកត្រាំកក់
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment