លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយឃុំអារក្សត្នោត ចុះជួបសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយឃុំអារក្សត្នោត ចុះជួបសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត

កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានការងារ និងសហការី បានចុះដល់មូលដ្ឋានភូមិអារក្សត្នោត , ភូមិល្វា និងភូមិគីឡូ១០ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត និងណែនាំឲ្យត្រៀមអត្តសញ្ញាណប័ណ ឯកសារពាក់ព័ន្ធ សំរាប់យកទៅបោះឆ្នោត នាពេលខាងមុខ ។

សូមជម្រាបថា?ក្រុមការងារបានជួបជាមួយសមាជិកបក្សរួមមាន៖ ១.ភូមិអារក្សត្នោត ចំនួន១៥៦នាក់ (ស្រីចំនួន៩០នាក់)។២.ភូមិល្វា ចំនួន២៥៩នាក់ (ស្រីចំនួន១០៩នាក់)។៣.ភូមិគីឡូ១០ ចំនួន១៦៣នាក់ (ស្រីចំនួន១០៣នាក់)។

សរុបសមាជិកចំនួន៥៧៨នាក់(ស្រីចំនួន៣០២នាក់) ។
ក្នុងក្រុមការងារបាននាំសមាជិកដែលពុំមានឯកសារ ហើយនាំទៅធ្វើ ឯ.អ បានចំនួន០៣នាក់ និង០៧នាក់ទៀត កំពុងជំរុញនាំទៅធ្វើ ឯ.អ បន្ថែមទៀត ៕














No comments:

Post a Comment

Pages