បនល្បែងជល់មាន់ និងអាប៉ោង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី[1]សង្ស័យជាឆ្នាំងបាយរបស់លោកសនភឿន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងជល់មាន់ និងអាប៉ោង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី[1]សង្ស័យជាឆ្នាំងបាយរបស់លោកសនភឿន





ភ្នំពេញ៖ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង មួយកន្លែងនៅទល់មុខខាងកើតខ្លោងទ្វារ វត្តសាមគ្គីរង្សី ចម្ងាយ១៥០ម៉ែត្រ នៅតាមបណ្ដោយផ្លូវ លេខ៣០ ក្រុម៤ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ[1] ខណ្ឌមានជ័យ រាជធានីភ្នំភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីសំណាក់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះ សង្ស័យជាឆ្នាំងបាយរបស់លោកសនភឿន  ហើយមើលទៅ ទើបមិនមានការទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋនម្ត្រីក្រសួងមហាផ្ទៃ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងមាន់ជល់និងអាប៉ោង នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង ទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់បនិងបង្ក្រាបឡើយ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។

សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។

សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

មហាជនបានសំណូមពរដល់លោកលោកសថេត ស្នងការនគរបាលរាជធានីភ្នំពេញ  និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយដាក់បទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាប បនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខាងលើ ដែលបានបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យជាទីបំផុតធ្វើអោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែមទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។


No comments:

Post a Comment

Pages