ខេត្តត្បូងឃ្មុំ៖ ឈ្មួញនាំជ្រូកពីវៀតណាម ចូលមកកម្ពុជា ដោយគ្មានច្បាប់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ ខណះកំពុងធ្វើចរាចរណ៍នាំជ្រូកចូលមកទឹកដីខ្មែរ គ្រារនោះតៃកុងរថយន្តដឹកជ្រូកបានបញ្ជាររថយន្តជ្រូកដេញបុកសមត្ថកិច្ចផ្អើលពេញផ្លូវ ហេតុការណ៍ មួយនេះ បានកើត ឡើង នៅលើ ផ្លូវលំ ភូមិ ស្ទឹងតូច ឃុំ កក ស្រុក ពញាក្រែក ខេត្ត ត្បូង ឃុំ កាលពី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២នេះ។ក្រោយមានបញ្ហាបែបនេះបានកើតឡើង សមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត ត្បូងឃ្មុំ ដើម្បីចាប់ឃាត់រថយន្តដែលដឹកជញ្ជូនសត្វជ្រូក និងរថយន្តដឹកជ្រូកនេះតែម្តង។
ពាក់ព័ន្ធនិងករណីនេះ ក្រុមការងារ អន្តរាគមន៍ បង្ក្រាប បទល្មើស ចលនា សត្វ នៃ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ សហការ ជាមួយ ការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម ខេត្ត ត្បូងឃ្មុំ ក៍បានចុះ ស្ទាក់ចាប់ រថយន្ត ១ គ្រឿង ម៉ាក សាំយ៉ុង អ៊ី ស្តា ណា (Ssangyong istana) ពណ៌ ស ជា ប្រភេទ រថយន្ត ដឹក ឣ្ន ក ដំណើរ ១៥ កៅ ឣី គ្មាន ស្លាក លេខ ដឹក សត្វ ជ្រូក រស់ ចំនួន ៣២ ក្បាល ដោយ គ្មាន លិខិតអនុញ្ញាត អ្វី ទាំងអស់ បម្រុង នឹង យកទៅ ចែកចាយ នៅ ក្រុង សួង។
បន្ទាប់ពីកម្លាំងជំនាញបានឃាត់រថយន្តដឹកជ្រូកខាងលើនេះ ក្រុមការងារបាន នាំយក បទល្មើស និង វត្ថុតាង ទាំងនោះ ទៅ រក្សាទុក នៅ ទីតាំង ច ត្តា ឡី ស័ក សត្វ របស់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ត្បូងឃ្មុំ ដើម្បី យក សំណាក ទៅ វិភាគ តាមបែប វេជ្ជសាស្ត្រ ចង់ដឹងសត្វជ្រូក ទាំងនោះ មាន ផ្ទុក ជំងឺ ឬ អត់។រីឯឈ្មួញដែលនាំ សត្វជ្រូក ឆ្លងដែនពីវៀតណាមចូលមកកម្ពុជា ដោយ គ្មាន ច្បាប់ ទាំងនោះមានគ្នាចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ចព័ទ្ធ ចាប់ខ្លួនបានរួមទាំងពូថៅ២ ថែមទៀត អ្នកទាំងនេះត្រូវបានសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ន ដើម្បីធ្វើការសួរនាំនឹងចាត់ការទៅតាមនិតិវិធីច្បាប់។
Home
Unlabelled
ឈ្មួញដឹកជ្រូកពីប្រទេសវៀតណាម នាំចូលមកកម្ពុជាបើកឡានដេញបុកសមត្ថកិច្ចផ្អើលពេញផ្លូវនៅត្បូងឃ្មុំ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment