ភ្នំពេញ៖បនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញចំនួន២កន្លែង ទីតាំងទី០១ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខាងជើងវត្តឧណ្ណាលោម។ និងទីតាំងទី០២
ផ្ទះគ្មានលេខផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីសំណាក់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះ សង្ស័យជាឆ្នាំងបាយរបស់លោកសុខ ពេញវុធ ចៅហ្វាយខណ្ឌដូនពេញ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ហើយមើលទៅ ទើបមិនមានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋនម្ត្រីក្រសួងមហាផ្ទៃ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធ អនឡាញ នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង ទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់បនិងបង្ក្រាបឡើយ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។
សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
មហាជនបានសំណូមពរដល់លោកលោកសថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយដាក់បទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាប បនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខាងលើ ដែលបានបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យជាទីបំផុតធ្វើអោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែមទាំងឈានដល់ប្រើប្រាស់អំពើហឹង្
សាក្នុងគ្រួសារទៀតផង។
No comments:
Post a Comment