លោកមឹង យូរឡេង និងលោកស៊ុន ចាន់ថុល មិនគួរមើលរំលងនូវទង្វើពុករលួយ របស់លោកចេង ឃីម និងបក្សពួក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកមឹង យូរឡេង និងលោកស៊ុន ចាន់ថុល មិនគួរមើលរំលងនូវទង្វើពុករលួយ របស់លោកចេង ឃីម និងបក្សពួក


កណ្តាល៖លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងឃុំកំពង់ទួល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មួយរយះនេះកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ ក្រុមឈ្មួញអាជីវករដឹកទំនិញ ដែលបានឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣​ ។

យោងតាមប្រភពព័ត៌មាន ពីក្រុមឈ្មួញអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើ បានឲ្យដឹងថា បើទោះបីជា រថយន្តរបស់ពួកគាត់ ផ្ទុកមិនលើសទម្ងន់យ៉ាងណាក៌ដោយ ក៏ត្រូវបានបង់លុយ ទៅអោយក្រុមមន្ត្រី ដែលជាបក្សពួករបស់លោកចេង ឃីម ដោយរថយន្តខ្លះត្រូវបង់ចំនួន
(១ ០០០០រៀល) រថយន្តខ្លះទៀតត្រូវបង់ចំនួន
(២ ០០០០រៀល)ឬអាចត្រូវបង់លើសនិងក៌មាន តាមរថយន្តតូចឬធំ ដោយបង់តាមការកំណត់របស់មន្ត្រីដែលជាបក្សពួករបស់លោកចេង ឃីម។ លោក លោក ចេង ឃីម ប្រធានស្ថានីយ៌ថ្លឹងជញ្ជីងខាងលើ ត្រូវបានគេបង្ហើបឲ្យដឹងថា? លោកចេង ឃីម ទំនងជាអ្នកបើកដៃឲ្យបក្សពួក ដែលជាមន្រ្តីរបស់ខ្លួន ដែរនៅប្រចាំការស្ថានីយ៍ថ្លឹងជញ្ជីងខាងលើ ដើម្បីធ្វើភ្ជុះធ្វើភ្លៀង តាមតែអំពើចិត្តរបស់ពួកគេ។

 បើយោងតាមរូបភាពជាក់ស្តែង គេតែងតែឃើញរថយន្តរបស់ក្រុមឈ្មួញអាជីវករ បានចូលទៅថ្លឹងទំងន់ ជាហូរហែរនៅក្នុងស្ថានីយ៌ថ្លឹងជញ្ជីងខាងលើនេះ (ពោល)គឺក្រុមឈ្មួញអាជីវករ តែងតែបង់លុយជាប្រចាំ អោយមន្ត្រីថ្លឹងរថយន្តដែលជាបក្សពួករបស់លោកចេង ឃីម។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ
លោកចេង ឃីម បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា? ពិបាកនិយាយគ្នាណាស់តាមទូរស័ព្ទ។លោកចេង ឃីម បានបន្តទៀតថា?ចាំថ្ងៃសៅរ៌ឬថ្ងៃអាទិត្យចាំជួបគ្នា ដោយចេង ឃីម បានបញ្ជាក់ទៀតថា?លោករវល់ចុះឃោសនា បោះឆ្នោតឃុំសង្កាត់ នៅឯខេត្តកំពង់ធំ។

ដោយឡែកលោកម៉ឹង យូរឡេង ប្រធានមន្ទីសាធារណ:និងដឹកជញ្ជូនខេត្តកណ្តាល និងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណ:នឹងដឹកជញ្ជូន មិនគួរមើលរំលង នូវទង្វើពុករលួយរបស់លោកចេង ឃីម និងបក្សពួកនោះទេ? ដែលកំពុងតែធ្វើ
ភ្ជុះភ្លៀង តាមតែអំពើចិត្ត មកលើក្រុមឈ្មួញអាជីវករដឹកទំនិញ ធ្វើអោយពួកគាត់មានការខឹងសម្បារ រីករាលដាលមកដល់ថ្នាក់ដឹកនាំប្រទេសទៀតផង។ សូមជម្រាបថា?ដើម្បីអោយបានដឹងខ្មៅឬស ពីសកម្មភាពរបស់លោកចេង ឃីម និងបក្សពួក ដែលកំពុងតែប្រព្រឹត្តអំពើពុករលួយនោះ លោកម៉ឹង យូរឡេង និងលោកស៊ុន ចាន់ថុល គួរតែចាត់មន្ត្រីអធិការកិច្ចមួយក្រុម អោយចុះមកបើកការស៊ើបអង្កេតជាសំងាត់ ពីទង្វើរបស់លោកចេង ឃីម និងបក្សពួក នៅចំណុចស្ថានីយ៌ថ្លឹងជញ្ជីងផ្លូវជាតិលេខ៣ នោះនិងទទួលបានលទ្ធផលជាក់ជាពុំខានឡើយ។



 

No comments:

Post a Comment

Pages