ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២ លោកស៊ាង
ប៊ុនសុង ជំនួយការនិងជាតំណាងលោកទេស វិបុល ប្រធានសមាគមសេរីភាពកម្ពុជា បានប្រគល់ថវិកាចំនួន១៥ម៉ឺនរៀលតាមប្រព័ន្ធវីង ដែលជាថវិកាផ្ទាល់របស់លោកទេស វិបុល ជូនដល់លោកស៊ីមហៀម អ្នកកាសែតដែលមានវ័យជរា នៅឯខេត្តសៀមរាប ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារ។
សូមរំលឹកថា? លោកទេស វិបុល ធ្លាប់បានលើកឡើងថា?ក្នុងនាមលោក ជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោកនៅតែបន្តជួយឧបត្ថម្ភដល់អ្នកកាសែត ដែលជួបការលំបាក ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៌ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្ន សម្តេចទាំងទ្វេរ តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេរ មិនទុកអោយពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារតែអត់អាហារនោះឡើយ?។
លោកស៊ីមហៀម បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តដ៌ប្រពៃរបស់លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានចំណាយធន់ធានផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់រូបគាត់ផ្ទាល់(ស៊ីមហៀម) ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារ។លោកស៊ីមហៀមបានជូនពរជ័យ ដល់លោក ទេស វិបុល ពិសេសប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងក្រុមការងារទាំងអស់ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងការងារឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។
លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅតែបន្តអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស សូមបងប្អូនបំពេញភារកិច្ចការងារ ជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់
អ្នកដ៌ទៃ កុំបំភ្លៃកាពិត ដោយអនុវត្តតាមពាក្យស្លោកដ៏មានអត្ថន័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានគ្រប់ៗគ្នា៕
Home
Unlabelled
លោកស៊ីមហៀម ទទួលថវិកា ពីលោកទេសវិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment