ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាល សាខាបក្ស អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាង៤០០នាក់! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាល សាខាបក្ស អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាង៤០០នាក់!



ភ្នំពេញ៖នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយអនុប្រធានក្រុមការងារ មន្ត្រីក្រុមការងារក្រោមឱវាទ អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្ស ប្រធាន-អនុប្រធាន អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា និងយុវជន(សសយក) ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានវត្តមានចូលរួមសរុបចំនួនជាង៤០០នាក់។

ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានចែក ខោអាវកីឡាសរុបចំនួន ៣,១៤៤កំប្លេ, បាល់ចំនួន៩០គ្រាប់ ប្រគល់ជូនតាម ភូមិ និងសាលារៀន ដើម្បីយកទៅចែកជូនដល់កុមារ យុវសិស្ស ទាំងអស់ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ចាប់ពីអាយុ ០២ឆ្នាំដល់១៧ឆ្នាំ ក៏ដូចជាយុវសិស្សមកពីមូលដ្ឋានផ្សេងៗ ដែលកំពុងសិក្សាតាមបណ្តាសាលារៀនក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងបានចែកជូននូវជែលលាងសម្អាតដៃចំនួន ៣,៤៤៦ដប ជូនតាមគ្រួសារទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស ដោយក្នុង០១គ្រួសារទទួលបានជែល០២ដប។  ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគ រួមទាំងចែកជូនថវិកាក្នុងម្នាក់ៗទទួលបានចំនួន៣០,០០០រៀលគ្រប់ៗគ្នា ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង ៕








No comments:

Post a Comment

Pages