កណ្តាល៖ផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រវែងជាង១គីឡូម៉ែត្រ ប៉ុណ្ណោះ បានខូចខាតស្ទើរអស់ទៅហើយ បែរជាលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល មើលមិនឃើញទាល់តែសោះ សង្ស័យថា លោកប្រធានមន្ទី មិនដែលជិះឆ្លងកាត់ផ្លូវមួយខ្សែនេះហើយតាមមើលទៅ ។
ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន និង សំណូមពរអោយចុះយកព័ត៌មានផ្ទាល់ ដោយរឿងនេះ គេ សង្កេតឃើញជាក់ស្តែងថា ផ្លូវមួយខ្សែនេះ រងការខូចខាតជាច្រើនកន្លែងពិតប្រាកដមែន ។អ្នកធ្វើដំណើរតាមផ្លូវមួយខ្សែនេះ បានរៀបរាប់ប្រាប់ថា ផ្លូវនេះមិនមែនទើបតែខូចនោះទេ? (ពោល)គឺខូចជាយូរណាស់មកហើយ តែមិនដែលឃើញខាងមន្ទីរសាធារណការ មកជួសជុស ឬ ស្ថាបនា ឡើងវិញទាល់តែសោះ ដោយទុកអោយពលរដ្ឋជួបការលំបាកជាខ្លាំង ។
ពលរដ្ឋ អះអាងថា នៅពេលភ្លៀងធ្លាក់មកម្តងៗ គឺទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញនោះទេ? ធ្លាក់ជង្ហុកប៊ិះដួលម្តងៗទៅហើយ ។ និយាយរួម គឺ លំបាកធ្វើដំណើរមែនទែន បើចៀសបាន គឺ ចៀសហើយ មិនធ្វើដំណើរតាមផ្លូវមួយខ្សែនេះទេ ។
ពាក់ព័ន្ធផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋក៏ធ្លាប់រាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធផងដែរ ជាពិសេស ខាងមន្ទីរសាធារណការ តែហាក់គ្មានមុខមន្ត្រីណាម្នាក់ មកជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាល់តែសោះ ។ប្រជាពលរដ្ឋ សង្ឃឹមថា ការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន នឹងនាំដំណឹងនេះដល់ខាងក្រសួងសាធារណការតែម្តង ដើម្បីជ្រាបនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ៕
Home
Unlabelled
សង្ស័យលោកម៉ឹង យូឡេង មើលមិនឃើញ ផ្លូវលេខ១០៨ ក្នុងក្រុងតាខ្មៅ ដែលកំពុងតែរងការខូចខាត ទុកអោយពលរដ្ឋជួបការលំបាករាប់ឆ្នាំ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment