ខេត្តតាកែវ៖លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរងការរិះគន់ ដោយបានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួន ដោយប្រើស្នាប់និងកាំភ្លើង កាលពីសប្ដាហ៍មុន បានបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមេប៉ុស្តិ៍ដៃឆៅរូបនេះ នៅមិនទាន់មានចំណាត់ការ តាមផ្លូវច្បាប់ពីថ្នាក់លើ នៅឡើយនោះទេ? ពាក់ព័ន្ធករណីប្រើហិង្សាទៅលើស្រ្តីភេទ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីហិង្សាមួយបង្កដោយលោក ឌុក ហឿន មានតួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរទៀតផង។
ចំណែកលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ហាក់បីដូចជាកំពុងតែ ជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ដោយរក្សាភាពស្ងៀមស្ងាត់ និងឆ្លើយថាទើបតែដឹងរឿងហើយលោកអធិការ កំពុងទាក់ទងទៅលោកមេប៉ុស្តិ៍ ប្រើហិង្សា ទៅលើស្ត្រីភេទជាប្រពន្ធ នេះហាក់ដូចជាមានរឿងអ្វីលាក់បាំងខ្លាំងមែនទែន។ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរតែចាត់វិធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង។
Home
Unlabelled
លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំងក្រញ៉ូង រងការរិះគន់ ដោយបាន ប្រើហិង្សាវាយប្រពន្ធរបស់ខ្លួន ដោយប្រើនិងស្នាប់កាំភ្លើង
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment