ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ និងទទួលបានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) បានចំនួន០២ទីតាំង។
ទីតាំងទី១ នៅចំណុចផ្ទះរបស់ឈ្មោះម៉ម សារ៉េត ស្ថិតនៅភូមិថ្លុកប្រវ៉ាន់ ឃុំបុសខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់ ឈ្មោះ ម៉ម សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១-ប្រាក់រៀលចំនួន ២០.០០០រៀល(ពីរម៉ឺនរៀល), ២-ទូរស័ព្ទដៃចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០១, ៤-ប៊ិច ចំនួន០២ដើម និងបន្ទាត់ចំនួន០២, ៥-កូនសៀវភៅកត់លេខឆ្នោតចំនួន០១ក្បាលនិងកាតុងកត់ឆ្នោតមួយចំនួន។
ទីតាំងទី២ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ស្រូយ ចាន់នី នៅភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រូយ ចាន់នី ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០៣ក្បាល, ២-ទូរស័ព្ទចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ៤-កាបូកស្ពាយពណ៌ចំនួន០១, ៥-ប៊ិចចំនួន០១ដើម, ៦-ប្រាក់ចំនួន ១៥០០០០រៀល(ដប់ប្រាំម៉ឺនរៀល)។
ក្រោយពេលកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើង បានយកមុខសញ្ញាទាំង០២នាក់ខាងលើ មកធ្វើកាសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ ពេលកំពុងសាកសួរមុខសញ្ញា ឈ្មោះដុំ វួចលីម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាមេឆ្នោត បានមកអះអាងថាមុខសញ្ញា០២នាក់ ខាងលើជាអ្នកលក់ឆ្នោតអោយខ្លួន និងបានរារាំងមិនឲ្យសមត្ថកិច្ចយកមុខសញ្ញាទាំង ០២នាក់ខាងលើមកអនុវត្តតាមផ្លូវច្បាប់នោះឡើយ ដោយមានការអនុញ្ញាតពី ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនឈ្មោះ ដុំ វួចលីន នេះម្នាក់ទៀត ។
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធីតាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
Home
Unlabelled
កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម)
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment