ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិ សម្ពន្ធ័សុខភាពកុមារ និងសុខភាពបន្តពូជ RACHA ( រ៉ាឆា ) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិ សម្ពន្ធ័សុខភាពកុមារ និងសុខភាពបន្តពូជ RACHA ( រ៉ាឆា )

ភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ចាន់ ធារី នាយិកាប្រតិបត្តិ សម្ពន្ធ័សុខភាពកុមារ និងសុខភាពបន្តពូជ RACHA (  រ៉ាឆា ) បានគោរពស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន និងបណ្តាផ្សព្វផ្សាយនានា ដើម្បីធ្វើយ៉ាងណាអោយដំណើរផ្សាយបានទូលំទូលាយ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានដឹង ពិសេសអ្នករស់នៅតាមទីជនបទ បានចូលរួមក្នុងសកម្មភាពការងាររបស់ RACHA ដែលបានធ្វើអោយសេវាសុខភាពមាតា ទារក និងសុខភាពបន្តពូជ សេវាជម្ងឺឆ្លង ទឹកស្អាត អនាម័យ និងសេវាពាក់ពន្ធ័មានសុវត្ថិភាពសម្រាប់ប្រើប្រាស និងមានចេរភាព ។

លោកស្រី ចាន់ ធារី បានលើកពីប្រវត្តិអង្គការ រ៉ាឆា បង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងទទួលស្គាល់ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកក្នុងខែកុម្ភៈ ឆ្នាំ២០០៣ ។ ជារួម គមហរោងនានារបស់ រ៉ាឆា គឺផ្តោតលើផ្នែកសុខភាព ទារក កុមារ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ មេរោគអេដស៍ ជំងឺអេដស៍ អាហាររូបត្ថម្ភមអនាម័យ ជម្ងឺឆ្លង និងអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ។ ទន្ទឹមនេះ ដើម្បីមាននិរន្តរភាព សហគមន៍ អង្គការ រ៉ាឆា បាននឹងកំពុងបង្កើតក្រុមសន្សំប្រាក់ សហគមន៍ដល់ស្រ្តី បុរស ប្តី និងក្រុមថែទាំកុមារ ។

 លោកស្រី នាយិកាប្រតិបត្តិ បានបញ្ជាក់ជូនដែរថា បច្ចុប្បន្ន រ៉ាឆា បាននឹងកំពុងអនុវត្តន៍គម្រោង ចំនួន ៥ រួមមាន គម្រោងគំនិតផ្តួចផ្តើមពង្រឹងវិជ្ជាជីវៈ ឆ្មប ចម្រុះប្រទេស , គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ , គម្រោងថែរទាំទារក សហគមន៍ , គម្រោងធ្វើអោយប្រសើរឡើងនូវការទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសមធម៍នៅកម្ពុជា ។ ទន្ទឹមនេះ គឺការអនុវត្តផែនការគណនេយ្យភាពសង្គម ដំណាក់កាលទី ២ ក្នុងខេត្តចំនួន ១១ និងមានបុគ្កលិកទាំងអស់ ១៣៨ នាក់។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រចំពោះគម្រោងផែនការ សកម្មការងារទាំងឡាយដែលអង្គការ រ៉ាឆា បានអនុវត្តន៍កន្លងមក និងបន្តអនុវត្តន៍ ទៅមុខទៀត ហើយតាមរយៈនេះ ក្រសួងព័ត៌មាន រួមទាំងប្រពន្ធ័ផ្សាយរបស់ជាតិ នឹងធ្វើកិច្ចសហការជាមួយអង្គការ រ៉ាឆា រួមជាមួយដៃគូពាក់ពន្ធ័អន្តរជាតិទាំងអស់ ដើម្បីជម្រុញផ្សព្វផ្សាយអោយបានកាន់ទូលំទូលាយ ក្នុងការធ្វើយ៉ាងណាបញ្ជៀបការយល់ដឹងទាំងឡាយដែល អង្គការបានធ្វើ អោយប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ទាំងអស់គ្នា។








No comments:

Post a Comment

Pages