ត្បូងឃ្មុំ៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមជម្រាបជូនថា ថ្ងៃនេះទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ័ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម។
សូមជម្រាបជូនបន្ថែមទៀតថា ព្រំដែនកម្ពុជានិងវៀតណាម ត្រង់ចំណុចតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សម្តេចតេជោ និងយុទ្ធមិត្ត៤រូបទៀត បានឆ្លង់ទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រ ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៥ឆ្នាំមុន៕
Home
Unlabelled
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបប ប៉ុល ពត
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment