កំពង់ចាម៖ទីតាំងបនល្បែងស៊ីសងជល់មាន់ នៅចំណុចភ្នំមាស ស្ថិតក្នុងឃុំស្វាយពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទើបតែបើកលេងមិនទាន់ទាំងបានមួយដង្ហើមចង្រិតផង ត្រូវបាន
ឯកឧត្តម ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម ចេញបទបញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកស្រីសន្ធរ ចុះបង្ក្រាបបនល្បែងជល់មាន់ខាងលើ ធ្វើអោយពួកញៀនល្បែងរត់បាតជើងសព្រាត។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បនល្បែងស៊ីសងមាន់ជល់ នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬទទួលសំណែនពីពួកមេបនល្បែងខាងនេះអស់ហើយមើលទៅ។
សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ពលរដ្ឋនៅក្នុងឃុំស្វាយពោធ៌ សូមថ្លែងអំណរអរគុណ ចំពោះឯកឧត្តម ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលមានចំណាត់ក្តៅចំពោះបនល្បែងជល់មាន់ខាងលើនេះប្រកបដោយប្រសិទ្ធភាព។
Home
Unlabelled
បនល្បែងជល់មាន់ នៅក្នុងឃុំស្វាយពោធ៌ ទាល់តែមានបទបញ្ជា ពីថ្នាក់ខេត្តកំពង់ចាម ទើបសមត្ថកិច្ចស្រុកស្រីសន្ធរចុះមកបង្ក្រាប
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment