អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់ រោងម៉ាស៊ីកិនស្រូវនិងពោត នៅសង្កាង់បឹងកុក ក្រុងកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់ រោងម៉ាស៊ីកិនស្រូវនិងពោត នៅសង្កាង់បឹងកុក ក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់ នៅរោងម៉ាស៊ីន កិនស្រូវ_ពោត មួយកន្លែង នៅភូមិថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើអាជីវកម្មប៉ះពាល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ(បង្កសំលេងនិងកំទិចកំទីហុយ) ។ចំណាត់ការនេះបន្ទាប់ពីមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នា២០២២ នៅសាលាខេត្តកំពង់ចាម។

បើតាមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា មានរោងម៉ាស៊ីនមួយកន្លែង ធ្វើអាជីវកម្មកិនស្រូវ និងកិនគ្រាប់ពោត នៅម្ដុំផ្សារថ្មគោល ភូមិថ្មគោល សង្កាត់បឹងកុក បានបង្កការរំខានជាសំឡេង និងមានកម្ទេចកំទីកាកសំណល់ហុយ ប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។ករណីនេះប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដើម្បីឲ្យម្ចាស់អាជីវកម្ម មានការកែសម្រួលលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាបញ្ចៀសការហុយកម្ទេចធូលី នឹងកាត់បន្ថយសំឡេងរំខានផងដែរ។

ឆ្លើយតបភ្លាមទាក់ទងករណីខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកបានបញ្ជាឲ្យប្រធានអង្គភាពមន្ទីរបរិស្ថាន និងអភិបាលក្រុងកំពង់ចាម ចុះទៅពិនិត្យ និងដោះស្រាយបញ្ហានោះជូនប្រជាពលរដ្ឋ។ជាក់ស្ដែងនៅរសៀលថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២៣ ជំនាញមន្ទីរបរិស្ថានមន្ត្រីសាលាក្រុងនិងមន្រ្តីសង្កសង្កាត់បេងកុកបានចុះធ្វើកិច្ចសន្យានៅផ្ទះឈ្មោះប៊ី ផល្លីនៅភូមិចុងថ្នល់ទី ២ សង្កាត់បឹងកុក អោយកែបច្ចេកទេសម៉ាសុីននិងឧប្បករដែលបង្កសំលេងរំខានដល់អ្នកជិតខាងដោយទុករយះពេលអោយចំនួនមួយខែ ៕







No comments:

Post a Comment

Pages