លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានអញ្ចើញចុះជួបសំណេះសំណាល និងនាំយកគ្រឿង ឧបភោគបរិភោគ ជូនដល់សមាជិកបក្ស នៅភូមិគីឡូ៧ ក្នុងឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានអញ្ចើញចុះជួបសំណេះសំណាល និងនាំយកគ្រឿង ឧបភោគបរិភោគ ជូនដល់សមាជិកបក្ស នៅភូមិគីឡូ៧ ក្នុងឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​

កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត រួមទាំងលោកអនុប្រធានការងារ និងសហការី បានអញ្ចើញចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដើម្បីជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនសមាជិកបក្ស ក្នុងភូមិគីឡូ៧ ឃុំអារក្សត្នោត ។

សូមជម្រាបជូនថា? គ្រឿងឧបភោគដែលបានចែកជូនរួមមាន៖។ទឹកក្រូចចំនួន ៤៥កេស។កាហ្វេចំនួន ៥០កញ្ចប់តូច។តែចំនួន ០៣កញ្ចប់ធំ។អង្ករ ០២បេ (១០០គីឡូក្រាម)។​ក្នុងនោះដែរ លោក ហេង វុទ្ធី ប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងភូមិគីឡូ៧ ទាំងអស់ ដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះយ៉ាងជោគជ័យ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទាំងអស់ តាមរយះក្រុមការងារ ដោះស្រាយបញ្ហាប្រឈមផ្សេង និងបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជានកម្ពុជា នៅអាណត្តិ ឆ្នាំ២០២៣ បន្តទៀត ៕









No comments:

Post a Comment

Pages