លោក​ឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ នាំ​យក​នូវ​ទេយ្យទាន​ បច្ច័យ​ និង​គ្រឿង​ឧបភោគ​-​បរិភោគ​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក​ឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ នាំ​យក​នូវ​ទេយ្យទាន​ បច្ច័យ​ និង​គ្រឿង​ឧបភោគ​-​បរិភោគ​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤

​កំពង់ចាម​ ៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២​ លោក​ឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​ក្រុម​គ្រួសារ​ ព្រមទាំង​លោក​-​លោកស្រី​ស្នងការ​រង​ នាយ​-​នាយ​រង​ការិយាល័យ​ អធិការ​-​អធិការរង​ស្រុក​ស្ទឹង​ត្រង់​ និង​សហការី​ បាន​នាំ​យក​នូវ​ ទេយ្យទាន​ បច្ច័យ​ និង​គ្រឿង​ឧបភោគ​-​បរិភោគ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​០៤​ ៖​ មាន​វត្ត​ឧ​ប្បុល្ល​គិរី​ ហៅ​វត្ត​ទួល​សំបួរ​,​ វត្ត​គិរី​រង្សី​,​ វត្ត​គិ​តី​សុវណ្ណ​រាម​ និង​វត្ត​ឥន្ទ​មុន្នី​វ័​ន្ត​ ដែល​វត្ត​ទាំង​០៤​នេះ​ស្ថិត​នៅ​ក្នុង​ ឃុំ​ទួល​សំបួរ​ ស្រុក​ស្ទឹង​ត្រង់​ ។​

​ការ​ប្រគេន​ទេយ្យទាន​ បច្ច័យ​ និង​អំណោយ​ផ្សេងៗ​ រួម​មាន​ ៖
១-​វត្ត​ចំនួន​០៤​ ក្នុង​មួយ​វត្ត​ប្រគេន​ទេយ្យទាន​ដូច​ជា​:​ អង្ករ​១​បេ​ ៥០​គីឡូ​,​ ប្រេងម៉ាស៊ូត​១​កាន​,​ ទឹកក្រូច​០៣​កេស​,​ មី​០៣​កេស​,​ ទឹក​សុទ្ធ​០៣​កេស​,​ ម៉ាស់​០៨​ប្រអប់​,​ ត្រីខ​០២​យួរ​,​ ទឹកត្រី​០២​យួរ​ និង​ទឹកស៊ីអ៊ីវ​០២​យួរ​ ។​២-​ប្រគេន​បច្ច័យ​កសាង​ ក្នុង​មួយ​វត្ត​ បច្ច័យ​ ២០០,០០០​រៀល​ ។​៣-​ប្រគេន​បច្ច័យ​ព្រះសង្ឃ​សរុប​ចំនួន​១៩​អង្គ​ ក្នុង​មួយ​អង្គ​បច្ច័យ​ ៥០,០០០​រៀល​ និង​សាដក​០១​ ។​៤-​តាជី​ យាយជី​ សរុប​ចំនួន​១១០​នាក់​ ក្នុង​ម្នាក់ៗ​ បច្ច័យ​ចំនួន​២០,០០០​រៀល​ និង​សារុង​ចំនួន​០១​ ។​៥-​ជូន​ថវិកា​សមាជិក​សមាជិកា​ថ្នាក់​ ភូមិ​-​ឃុំ​ ចំនួន​៨៣​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​ ៥០,០០០៛​ សារុង​០១​ និង​ទទួល​បាន​គ្រឿង​ឧបភោគ​-​បរិភោគ​ជា​រួម​មាន​ ៖​ ទឹកក្រូច​១០​កេស​,​ ទឹកបរិសុទ្ធ​១០​កេស​,​ មី​១០​កេស​ និង​ម៉ាស់​១០​ប្រអប់​ ។​

៦-​បងប្អូន​ខ្មែរឥស្លាម​ នៅ​តាម​តំបន់​ទាំង​បី​ ចំនួន​១២​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ៥០,០០០​រៀល​ សារុង​០១​ និង​ក្នុង​មួយ​តំបន់​ទទួល​បាន​ ទឹកក្រូច​០៣​កេស​,​ ទឹកបរិសុទ្ធ​០៣​កេស​,​ មី​០៣​កេស​ និង​នំ​ធុង​០៣​ធុង​ ។​៧-​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទួល​សំបួរ​ ចំនួន​០៦​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ ថវិកា​ ៥០,០០០​រៀល​ សារុង​០១​ និង​ទទួល​បាន​រួម​ដូច​ជា​ ទឹកបរិសុទ្ធ​០២​កេស​,​ ទឹកក្រូច​០២​កេស​,​មី​០២​កេស​ និង​ម៉ាស់​០៤​ប្រអប់​ ។​៨-​កម្លាំង​ប្រជា​ការពារ​ ចំនួន​១២​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ ថវិកា​២០,០០០​រៀល​ សារុង​០១​ និង​ទទួល​បាន​រួម​ដូច​ជា​ទឹកបរិសុទ្ធ​០២​កេស​,​ ទឹកក្រូច​០២​កេស​,​ មី​០២​កេស​ និង​ម៉ាស់​០៤​ប្រអប់​ផង​ដែរ​ ។​សរុប​ជា​ថវិកា​ទាំងអស់​ចំនួន​ ១៤,៤៩០,០០០(​ដប់​បួន​លាន​ បួន​សែ​ ប្រាំបួន​ម៉ឺន​)​រៀល​ ៕








No comments:

Post a Comment

Pages