មហាជនបានលើកឡើងថា សាច់ញាត្តិរបស់លោកស៊ីមគង់ បានកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនបានលើកឡើងថា សាច់ញាត្តិរបស់លោកស៊ីមគង់ បានកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់


កំពង់ចាម៖មហាជនបានលើកឡើងតាមសារTelegram ថា?នៅក្នុងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
សាច់ញាត្តិ របស់លោកស៊ីមគង់ ចៅហ្វាយស្រុកស្រីសន្ធរ បាននាំគ្នាកាន់មុខតំណែងសំខាន់ៗ នៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់។

មហាជនបានលើកឡើងទៀតថា? ក្រុមគ្រួសារ របស់លោកស៊ីមគង់ ដែលបានកាន់មុខតំណែងសំខាន់ៗ នៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានឈ្មោះដូចជា (១)លោកស៊ីមគង់ កាន់តំណែង ជាចៅហ្វាយស្រុកស្រីសន្ធរ។(២)កូនប្រុសបង្កើតរបស់លោកស៊ីមគង់ឈ្មោះស៊ីមគង់ វឌ្ឍនះ កាន់តំណែង ការងារនៅច្រកចេញចូលតែមួយ នឹងមុខងារជាប្រធានការិយាល័យសាធារណះការស្រុកស្រីសន្ធរ។(៣)ឈ្មោះអ៉ី វិចិត្រ ក្មួយរបស់
លោកស៊ីមគង់ កាន់ត្រាសាលាស្រុកស្រីសន្ធរ។ (៤)លោកវៃ គីមសែរ ត្រូវជាក្មួយរបស់លោកស៊ីមគង់ កាន់តំណែងជា អនុប្រធានសូរិយាដីស្រុកស្រីសន្ធរ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកស៊ីមគង់ចៅហ្វាយស្រុកស្រីសន្ធរ (សាន់ដេ)មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមសារwhatsApp នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២នេះ ខណះពេលដែលលោកស៊ីមគង់ បានចូលមើលសារហើយ តែមិនធ្វើការឆ្លើយតប។ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលឯកឧត្តមអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានចំណាត់ការបែបណា ចំពោះករណីខាងលើនេះ។





 

No comments:

Post a Comment

Pages