ឧត្តមានជ័យ៖ទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ កំពុងតែបើកដំណើរការ យ៉ាងរលូន ដោយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តតាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា(ពោល)មហាជនមានការសង្ស័យថា? ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអន
ឡាញខាងលើនេះ ទំនងអាចជាឆ្នាំងបាយរបស់អ៊ួចម៉ៅអធិការស្រុកត្រពាំងប្រាសាទទេដឹង
ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា?ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានមិនអើពើទៅវិញ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកអ៊ួចម៉ៅផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច រក្សា
ភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកអ៊ូចហៀង ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជាលោកអ៊ួចម៉ៅបានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ពាក់ព័ន្ធជុំករណីខាងលើនេះ
លោកអ៊ួចម៉ៅ បានប្រាប់សាន់ដេតាមទូរស័ព្ទថា?លោកនិងអោយកូនចៅរបស់គាត់ទៅចាត់ចែង។
មហាជនបានសំណូមពរដល់លោកហួត សុធី ស្នងការខេត្តឧត្តមានជ័យ និងលោកប៉ែន កុសល ចៅហ្វាយខេត្តឧត្តមានជ័យ
មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
Home
Unlabelled
មហាជនបានលើកឡើងថា? ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញនៅក្នុងឃុំត្រពាំងប្រាសាទ ទំនងអាចជាឆ្នាំងបាយ របស់លោកអ៊ួចម៉ៅ អធិការស្រកត្រពាំងប្រាសាទ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment