ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី»ខ្នាតយក្សនៅក្នុងផ្សារសុីធីម៉លជាន់ទី ២ សង្ស័យជាឆ្នាំងបាយ របស់លោកលឹម សុភា និងលោក នេត ស៉ីថុន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី»ខ្នាតយក្សនៅក្នុងផ្សារសុីធីម៉លជាន់ទី ២ សង្ស័យជាឆ្នាំងបាយ របស់លោកលឹម សុភា និងលោក នេត ស៉ីថុន


ភ្នំពេញ៖មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី»  ខ្នាតយក្សមួយកន្លែង ស្ថិតនៅក្នុងផ្សារសុីធីម៉លជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការ យ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ច បន្តិចសោះឡើយ? ទំនងទីតាំងហ្គេមបាញ់ត្រី ខ្នាតយក្សខាងលើនេះ អាចជាឆ្នាំងបាយរបស់លោករបស់លោកលឹម សុភា ចៅហ្វាយខណ្ឌ៧មករា និងលោក នេត ស៉ីថុន អធិការខណ្ឌ៧មករា ផងក៌មិនដឹង ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារ របស់ឯកឧត្តមនេត សាវឿន និងសម្តេចក្រឡាហោមសខេង។

មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ? ។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះអាចទំនងជាឆ្នាំងបាយរបស់លោកលឹម សុភា និងលោក នេត ស៉ីថុនដូចការលើកឡើងរបស់មហាជន ដោយលោកលឹម សុភា និងលោក នេត ស៉ីថុន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 មហាជនបានសំណូមពរដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។


No comments:

Post a Comment

Pages