កំពង់ចាម៖បនល្បែងជល់មាន់និងអាប៉ោង នៅក្នុងភូមិអន្លង់ខ្លឹម ឃុំខ្ពប់តាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដំណើរការយ៉ាងរលូន ដោយអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត មិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាសោះឡើយ ។មហាជនបានលើកឡើងថា?បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានលួចលេងស្ទើរជារៀងរាល់ថ្ងៃ ដោយពួកគាត់ធ្លាប់បាន រាយការណ៌ជូនអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ? ទំនងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ ទើបដំណើរការយ៉ាងរលូនបែបនេះ។
សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។ពាក់ព័ន្ធនិងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អាចទំនងជាឆ្នាំងបាយ របស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបបានជារក្សាភាពស្ងៀមស្ងាត់បែបនេះ ដោយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន មិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធនិងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកសោ សាវឿន (សាន់ដេ) មិនអាចទាក់ទងសូមការបំភ្លឺ ពីលោកសោ សាវឿន បាននោះទេ?ក្នុងពេលដែលលោកសោ សាវឿន ចូលមើលសារតាម
Telegramហើយ តែគាត់មិនឆ្លើយឆ្លង ខណះដែលបនល្បែងជល់មាន់និងអាប៉ោងខសងលើ នៅតែដំណើរការយ៉ាងរលូន។មហាជនបានសំណូមពរដល់លោកឯម កុសលស្នងការខេត្តកំពង់ចាម និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
Home
Unlabelled
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកសោ សាវឿនមិនឆ្លើយឆ្លង តាមសារTelegram ខណះដែលបនស៊ីសងល្បែងជល់មាន់និងអាប៉ោង នៅក្នុងស្រុកស្ទឹងត្រង់ ដំណើរការយ៉ាងរលូន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment