យោធាសក្តិ៥វាយអ្នកកាសែតឱ្យបែកមុខហូរឈាមរបួសធ្ងន់បញ្ចប់ត្រឹមសម្រួលគ្នា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

យោធាសក្តិ៥វាយអ្នកកាសែតឱ្យបែកមុខហូរឈាមរបួសធ្ងន់បញ្ចប់ត្រឹមសម្រួលគ្នា


ព្រះវិហារ៖មន្រ្តីយោធាសក្តិ៥ម្នាក់បានប្រើហិង្សាវាយលើអ្នកកាសែតឱ្យបែកមុខហូរឈាមរបួសធ្ងន់ធ្ងរដោយខឹងចុះផ្សាយរឿងរកស៊ីឈើហើយបញ្ចប់ត្រឹមតែសម្រួលគ្នាប៉ុណ្ណោះ។  
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មេបញ្ជាការវរសេនាតូចលេខ ៣៩៤ ជាំម្សាន្តខេត្តព្រះវិហារបានប្រើអំពើហឹង្សាលើអ្នកសារព័ត៌មានម្នាក់  បណ្ដាលឱ្យរងរបួសត្រង់ច្រមុះធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី២១ខែសីហានៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅស្រុកជាំម្សាន្ត ខេត្តព្រះវិហារ។

លោក ស៊ូ សេងហាក់  អ្នកកសែតជាជនរងគ្រោះបានឱ្យដឹងថា នៅពេលលោកនិងក្រុមគ្រួសារ កំពុងអង្គុយបរិភោគអាហារពេលល្ងាចស្រាប់ត្រូវឈ្មោះ យឿង សែ មកវាយលើរូបគេ ត្រូវច្រមុះហូរឈាមហើយបានគេចខ្លួនបាត់តែម្ដង។លោកវរសេនីយ៍
ឯកយឿង សែ ប្រាប់ថា លោកបានទទួលស្គាល់គឺបានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មាន ពិតប្រាកដមែន។ដោយគ្រាន់តែក្រវាសដៃទៅចំច្រមុះបន្តិចបន្តួចប៉ុណ្ណោះ ព្រោះខឹង ជនរងគ្រោះ យករូបចាស់ៗ មកដាក់ចុះផ្សាយពីលោកថាឃុបឃិតគ្នារកស៊ីបទល្មើស បើកសិប្បកម្មឈើដោយខុសច្បាប់ក្នុងស្រុកជាំម្សាន្ត។ប៉ុន្តែឥឡូវនេះបានសម្របសម្រួលគ្នា រួចរាល់អស់ហើយ។

យោងតាមច្បាប់ព្រហ្មទណ្ឌជនបង្កមិនអាចរួចផុតពីទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌនោះទេ។តាមន័យខាងលើបទ.ហិង្សាដោយចេតនាស្របតាមបញ្ញត្តិមាត្រា២១៧ទោះបីជនរងគ្រោះមិនប្តឹងក៏ដោយជនបង្កមិនអាចរួចផុតពីបណ្តឹងអាជ្ញានោះបានឡើយ៕

No comments:

Post a Comment

Pages