ភ្នំពេញ៖ខ្ញុំបាទទាំងអស់គ្នាចំនួន០៧នាក់ មកពីអង្គភាពគេហទំព័រនិងអង្គភាពកាសែតផ្សេងគ្នា ដែលបានចុះទៅយកព័ត៌មាន នៅចំណុចព្រំដែនព្រែកចាក ស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមការញុះញង់អូសទាញ របស់ក្រុមជនអគតិ និងដោយសារគ្មានវិជ្ជាជីវះអ្នកសារព័ត៌មាន បានបណ្តាលអោយប៉ះពាល់ ដល់កិត្តិយសស្ថាប័នគយ និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម គុណញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេសលោកយីថុល អតីតប្រធានការិយាល័យគយនិងរដ្ឋករព្រែកចាក។
ថ្ងៃនេះទី១៩ខែសីហាឆ្នាំ២០២២ ខ្ញុំបាទទាំងអស់គ្នា សូមធ្វើការសុំទោសជាសាធារណ: ចំពោះឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ពិសេសលោកយីថុល។សូមឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកយីថុល មេត្តាអធ្យាស្រ័យនិងទទួលនូវការសុំទោសជាសាធារណ: ចំពោះខ្ញុំបាទទាំងអស់គ្នា ដោយក្តីអនុគ្រោះ។
Home
Unlabelled
លិខិតសុំទោសជាសាធារណ: ចំពោះអ្នកសារព័ត៌មានចំនួន០៧នាក់នៅច្រកព្រំដែនព្រែកចាក
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment