សមត្ថកិច្ចនគរបាលល្បាតតាមភូមិសាស្រ្តងាយរងគ្រោះប្រទះឃើញមុខសញ្ញាកំពុងតែ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចនគរបាលល្បាតតាមភូមិសាស្រ្តងាយរងគ្រោះប្រទះឃើញមុខសញ្ញាកំពុងតែ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​ ០៩ និង ៣០ នាទី នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ក៏ប្រះឃើញមុខសញ្ញាកំពុងតែ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះទៅដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញមុខសញ្ញាមានដីកាចំនួន ០២ករណី ដីកាបង្កាប់អោយចាប់ខ្លួនពិរុទ្ធជន និងដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយមានការអនុញ្ញាតពីលោក *ឧត្តមសេនីយ៍ទោ ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម និង មានការឯកភាពពី *ឯកឧត្តមវង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ករណីខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស៖ ។

 ១.ឈ្មោះ *ដេត ដារ៉ាវីត* ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជន លេខ ៣០ តព្រ /២២ ចុះថ្ងៃទី​១២ ខែមករា ឆ្នាំ២០២២ ចេញដោយលោក *សួស ឡា* ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តកំពង់ចាម ពីបទ *ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន* និង ដីកាបង្គាប់អោយចាប់ខ្លួន លេខ ១៦ តព្រ ចុះថ្ងៃទី​០៥ ខែមករា ឆ្នាំ២០២២ ចេញដោយលោក *សាអឿន កោសល្យមុនី* ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តកំពង់ចាម ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់,ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ១០គ្រាប់,គ្រាប់កាំភ្លើងខ្លីចំនួន ០២គ្រាប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន,ឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់,ជញ្ជីងអេឡិចត្រូនិចចំនួន ០២គ្រឿង ស្លាកលេខរថយន្ដចំនួន ០២សន្លឹក និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


No comments:

Post a Comment

Pages