ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បើកកិច្ចប្រជុំណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បើកកិច្ចប្រជុំណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌!



ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានរៀចំបើកកិច្ចប្រជុំ ស្ដីពីការណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌លើ សំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សំណុំរឿងជួញដូរមនុស្សសំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ។

កិច្ចប្រជុំននេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមានការចូលរួមពីអស់លោក លោកស្រី ព្រះរាជអាជ្ញារងក្រឡាបញ្ជី ពិសេសមន្ត្រី នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលត្រូវបានណែនាំ ព្រោះជាមន្រ្តីនគរបាលយុត្តិធម៌ ដែលចុះអនវត្តន៍និតិវិធីផ្ទាល់និងជាក់ស្តែង ។

សូមជំរាបថា ក្នុងកិច្ចប្រជុំ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ បានណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌អំពី ៖
១.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។២.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស៣.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងសម្អាតប្រាក់៤.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ៥.ផ្សេងៗ ៕




































No comments:

Post a Comment

Pages