លោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ចែកអំណោយ ជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារ នៅក្នុងព្រែកដំបូក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ចែកអំណោយ ជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារ នៅក្នុងព្រែកដំបូក

កំពង់ចាម៖ដោយសារតែមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងតែមានការខ្វះខាត និងមានជីវភាពក្រីក្រ

ចំនួន៥០គ្រួសារ។ នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញាឆ្នាំ២០២២ និងត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១៤ លោកជំទាវ ហេង វ៉េងហ៊ាង ត្រូវជាកូនស្រីបង្កើត របស់លោកហុក នោង មេឃុំព្រែកដំបូក ព្រមទាំងក្រុមគ្រួសារ បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ គ្រួសារក្រីក្រ ចំនួន៥០គ្រួសារ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា? អំណោយដែល លោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានមី ១ កេះ ,។ ទឹកសុីអុីវ ១យួរ។ ទឹកផ្លែឈើ ១កេះ។ ទឹកត្រី ១យួរ។កៅអៀក ២កញ្ចប់។និងថវិការ ៥0000រៀល។សូមជម្រាបផងដែលថា?នេះមិនមែនជាលើកទីមួយនោះទេ? ដែលលោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ដែលបានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅក្នុងព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ដោយកន្លងមកលោកជំទាវហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ បានចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ដើម្បីស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសការចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើទោះបីជាមិនមានការធំដុំយ៉ាងណាក៌ដោយ ក៌សកម្មភាពនេះ គឺជាសកម្មភាពមនុស្សធម៌ ចេញពីបេះដូងពិតៗរបស់លោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ចែកជូនបងប្អូន ដោយមិនមានការប្រកាន់ និន្នាការនយោបាយនោះឡើយ(ពោល)គឺអនុវត្តតាមអនុសាសន៌ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះនិងមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយនិងឧបត្ថម្ភគាំពារគ្រប់សព្វបែបយ៉ាង ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារតែអត់អាហារនោះឡើយ។

ប្រជាពលរដ្ឋចំនួន៥០គ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ដែលបានចែកអំណោយជូនដល់ពួកគាត់
ខណះពេលដែលពួកគាត់ កំពុងតែជីវភាពក្រីក្រ មានការខ្វះខាត និងជួបការលំបាក នៅក្នុងបន្ទុកគ្រួសារ។ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមអោយជំទាវ ហេង វ៉េងហ៊ាង ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខសាន្ត និងមានសុខភាពល្អបរិបូរណ៌ ពិសេសប្រកបមុខរបរ ទាំងរដ្ឋ ទាំងឯកជន សូមសម្រេចបានជោគជ័យ១០០ភាគរយ  ។








No comments:

Post a Comment

Pages