ស្នងការខេត្តបន្ទាយមានជ័យ សន្យាបង្ក្រាប ទីតាំងសង្វៀនជល់មាន់និងអាប៉ោង នៅក្នុងក្រុងប៉ោយប៉ែត លទ្ធផលបង្ក្រាបខ្យល់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្នងការខេត្តបន្ទាយមានជ័យ សន្យាបង្ក្រាប ទីតាំងសង្វៀនជល់មាន់និងអាប៉ោង នៅក្នុងក្រុងប៉ោយប៉ែត លទ្ធផលបង្ក្រាបខ្យល់


បន្ទាយមានជ័យ៖យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងសង្វៀនជល់មាន់ និងអាប៉ោងនៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសង ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? អាចទំនង
ជាឆ្នាំងបាយរបស់លោកសៅ សារឿន ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនិងជុំវិញ ករណីខាងលើនេះ លោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់សាន់ដេ តាមទូរស័ព្ទជាបន្តបន្ទាប់ គាត់និងអោយជំនាញចុះមកត្រួតពិនិត្យដើម្បីមានវិធានការណ៌ តែលទ្ធផលបង្ក្រាបខ្យល់។ មហាជនបានសំណូមពរដល់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ដោយឡែកលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែតបានប្រាប់សាន់ដេ តាមសារTelegramថា ទីតាំងល្បែងស៊ីសងខាងលើនេះបានបិទជាងកន្លះខែមកហើយដោយម្ចាស់ទីតាំងបានដេកឈឺនៅភ្នំពេញ។


No comments:

Post a Comment

Pages