តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បើកសវនាការកាត់ទោសលោក សម រង្ស៉ី ក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បើកសវនាការកាត់ទោសលោក សម រង្ស៉ី ក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន

(ប៉ារីស)៖ តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានបើកសវនាការមួយ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឌី វិជ្ជា ។នៅក្នុងសវនាការនេះ មានវត្តមានលោក សម រង្ស៉ី អមដោយមេធាវី ៣រូប, ក្រុមមេធាវីបារាំង ចំនួន៤រូបរបស់សម្តេចតេជោ ហ៊ុន សែន និងក៏មានវត្តមានចូលរួមក្រុមមេធាវីពីកម្ពុជា ដឹកនាំដោយលោក គី តិច ផងដែរ ។លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បណ្តឹងនេះត្រូវបានប្តឹងតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារនីតិវិធីរបស់តុលាការបារាំង និងដោយសារតែបញ្ហាកូវីដ១៩ផងនោះ ទើបដំណើរការសវនាការទើបតែចាប់ផ្តើមធ្វើនៅថ្ងៃនេះ ។

លោក គី តិច បានបញ្ជាក់ថា នៅក្នុងសវនាការ ទាំងលោក សម រង្សី និងទាំងមេធាវីការពាររបស់សម រង្សី ត្រូវបានចៅក្រមជំនុំជម្រះ ៣រូបសុទ្ធតែជាស្ត្រី ហៅឲ្យក្រោកឈរដើម្បីឆ្លើយតបនូវសំនួរមួយចំនួនរបស់ចៅក្រម ព្រមទាំងឲ្យបញ្ជាក់អំពី ភស្តុតាងផង  ក្នុងខណ:ពេលនោះលោក សម រង្សី ពុំអាចឆ្លើយតបឲ្យចំសំនួរ និងធ្វើអ្វីបានទាំងអស់ តែបែរជាប្រឹងនិយាយបង្វែងទៅជាប្រវត្តិតស៊ូ និងរឿងនយោបាយនៅកម្ពុជា ដែលប្រាកចាកឆ្ងាយពីអង្គហេតុទៅវិញ  បន្ថែមពីលើនោះមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន  ក៏បានធ្វើការកត់សម្គាល់ពន្យល់ដល់សម រង្សី ឲ្យខិតខំរកភស្តុតាង អះអាងដោះបន្ទុកឲ្យចំអង្គហេតុ ដែលតុលាការបារាំងកំពុងលើកយកអង្គហេតុនេះ មកធ្វើសវនាការក្នុងពេលវេលានេះ ព្រមគ្នាជាមួយនេះ មេធាវីសម្តេចហ៊ុន សែន ក៏បានដាក់សំនួរទៅលើសម រង្សី បន្ថែម  ដែលធ្វើឲ្យសម រង្សី ទាល់ច្រកឆ្លើយដោះសារពុំរួច  ជំនួសដោយការយំសម្រក់ទឹកភ្នែក បង្ហាញឲ្យចៅក្រមអាណិត នៅចុងបញ្ចប់សវនាការ ។

ឆ្លងកាត់សវនាការ អស់រយ:ពេល ៤ម៉ោង ១៥នាទី និងបានស្តាប់ការអះអាងបញ្ជាក់ច្បាស់ៗ និងការសន្និដ្ឋានរបស់មេធាវីការពារសម្តេចតេជោ ហ៊ុន សែន និងលោកឌី វិជ្ជា និងបើប្រៀបធៀបទៅនឹងការឆ្លើយដោះសារបែបវង្វេងអង្គហេតុរបស់សម រង្សី និងសេចក្តីសន្និដ្ឋានប្រាកចាកកម្មវត្ថុបណ្តឹងរបស់មេធាវី ការពារ សម រង្សី នោះ  លោក គី តិច មានជំនឿជឿជាក់ថា តុលាការទីក្រុងបារីស នឹងធ្វើការពិនិត្យសម្រេចសេចក្តី ដោយត្រឹមត្រូវតាមផ្លូវច្បាប់  ផ្តល់យុត្តិធម៌ ជូនសម្តេច ហ៊ុន សែន និងលោកឌី វិជ្ជា ។ទោះជាយ៉ាងនេះក្តី យើងនឹងរង់ចាំមើលតុលាការក្រុងប៉ារីស របស់បារាំង នឹងប្រកាសសាលក្រមទាក់ទងនឹងសំណុំរឿងនេះ « បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» នេះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។

ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។ពាក់ព័ន្ធនឹងករណីនេះ លោកសម រង្សី ត្រូវបានអយ្យការ និងចៅក្រមស៊ើបសួរ ទីក្រុងប៉ារីស ប្រទេសបារាំង កត់សម្គាល់ថា សម រង្សុី មានតម្រុយ  ភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គលសម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ ។













No comments:

Post a Comment

Pages