មហាជនសំណូមពរដល់ លោកពេជ្រ វីរ:និង លោកម៉ែន វិបុល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកាស៊ីណូnew world ដែលបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ និងបៀរអាប៉ោង អោយពលរដ្ឋខ្មែរចូលយ៉ាងអនាធិបតេយ្យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនសំណូមពរដល់ លោកពេជ្រ វីរ:និង លោកម៉ែន វិបុល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកាស៊ីណូnew world ដែលបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ និងបៀរអាប៉ោង អោយពលរដ្ឋខ្មែរចូលយ៉ាងអនាធិបតេយ្យ


ស្វាយរៀង៖ប៉ុន្មានថ្ងៃនេះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត បាននាំគ្នាបង្ក្រាបបនល្បែងឬបទល្មើសល្បែងស៊ីងសង គ្រប់ប្រភេទដូចភ្លៀងរលឹម តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ។សូមជម្រាបថា?ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត  របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឃើញថាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ធ្វើអោយមហាជន សាទរចំពោះចំណាត់ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងនៅក្នុងអាណាចក្រ ខេត្តស្វាយរៀង ក្នុងនាមលោកពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង  ពិសេសលោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង បានចេញបទបញ្ជា ជាបន្តបន្ទាប់ ដល់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន នៅក្នុងអាណាចក្រខេត្តស្វាយរៀង ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឬបនល្បែងស៊ីសងគ្រប់ប្រភេទ អោយខាងតែបាន តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនសែន។

មហាជននៅក្នុងអាណាចក្រខេត្តស្វាយរៀង បានសង្កេតឃើញ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខេត្តកណ្តាល បានធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទឡូតូ និងប្រភេទមាន់ជល់តាមអនឡាញតែប៉ុណ្ណោះ ចំណែកបទល្មើសល្បែងស៊ីសងមាន់ជល់និងល្បែងអនឡាញ នៅចំណុចកាស៊ីណូ { new world } មួយកន្លែង ស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលមានពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយផ្គើននិងបទបញ្ជារ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន។ សូមជម្រាបថា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។

សូមជម្រាបថា ករណីល្បែងសុីសងជល់មាន់ ល្បែងអនឡាញ និងបៀរអាប៉ោង ដុះស្លែរមួយកន្លែង ជ្រលក្រោមផ្លាកកាសុីណូ{new world} ស្ថិតនៅក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ទំនងអាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀងផងក៌មិនដឹង  ទើបបានជាអស់លោក បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ ផ្លូវច្បាប់តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ពិសេសលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែង ជ្រលក្រោមផ្លាកកាសុីណូ{new world}ដែលកំពុងតែ ផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា


No comments:

Post a Comment

Pages