ប្រធានមន្ទីទេសចរណ៌ ខេត្តកំពង់ចាម បើករថយន្តបុកមនុស្សរបួសធ្ងន់ស្រាលចំនួន 4 នាក់ រួចរត់គេចខ្លួនបាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រធានមន្ទីទេសចរណ៌ ខេត្តកំពង់ចាម បើករថយន្តបុកមនុស្សរបួសធ្ងន់ស្រាលចំនួន 4 នាក់ រួចរត់គេចខ្លួនបាត់



កំពង់ចាម៖លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរខេត្តកំពង់ចាម បានបើករថយន្តបុកមនុស្ស យ៉ាងពេញទំហឹងជាមួយនិងម៉ូតូ មួយគ្រឿងជិះគ្នា4នាក់ បណ្ដាលអោយអ្នកជិះម៉ូតូម្នាក់របួសបាក់ជើង និង3នាក់ផ្សេងទៀត ដាច់ម្រាមជើង ដាច់ស្លឹកត្រចៀក។ប្រភពនៅនិងកន្លែងកើតហេតុ បានអោយដឹងថា?លោក ស៊ាន សុគុណ ក្រោយពីបានបើករថយន្តបុកគេរួច លោកស៊ាន សុណ ក៌បានចុះពីលើរថយន្តហើយ តេហៅគ្នីគ្នាមកយករត់ទៅបាត់។

សូមជម្រាបថា? ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតហេតុនៅវេលាម៉ោង7និង50នាទី ថ្ងៃទី11 ខែតុលា ឆ្នាំ2022 នៅចំនុចរង្វង់មូល1-79 មកកើតបុកយ៉ាងពេញទំហឹងអូសម៉ូតីប្រហែល30ម៉ែត្រកិនជាប់ម៉ូតូពីក្រោមរថយន្ត បណ្ដាលអោយអ្នកជិះម៉ូតូរបួសធ្ង់ស្រាលទាំង4នាក់ក្រោយពេលកើតហេតុគេឃើញសមត្តកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ចាមចុះវាស់វែងរូចបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យខេត្តនិងបានយករថយន្តនិងម៉ូតូទៅអធិការក្រុងដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

សូមជម្រាបថា? ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយរថយន្តម៉ាកហ្វតពាក់ផ្លាកលេខរដ្ធ27:2-6567ដែលបើកបរដោយ លោកស៊ាន សុគុណ។ មហាជនរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច តើមានវិធានការបែបណាចំពោះលោកស៊ាន សុគុណ ដែលបើករថយន្តបុកគេហើយ រត់គេចខ្លួនបាត់ស្រមោល។






No comments:

Post a Comment

Pages