មហាជនសំណូមពរដល់ ឯកឧត្តមនេត សាវឿន ពិសេស សម្តេចក្រឡាហោមសខេង សូមមានវិធានការផ្លូវច្បាប់ ចំពោះកាស៊ីណូ (ថបដាយអឹមុិនកាសុីណូ)ដែលមហាជនបានលើកឡើងថា?បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរផ្តុំក្បាលគ្នាចូលទៅលេង ខណះពេលដែលអាជ្ញាធរនិងសត្ថកិច្ចខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនសំណូមពរដល់ ឯកឧត្តមនេត សាវឿន ពិសេស សម្តេចក្រឡាហោមសខេង សូមមានវិធានការផ្លូវច្បាប់ ចំពោះកាស៊ីណូ (ថបដាយអឹមុិនកាសុីណូ)ដែលមហាជនបានលើកឡើងថា?បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរផ្តុំក្បាលគ្នាចូលទៅលេង ខណះពេលដែលអាជ្ញាធរនិងសត្ថកិច្ចខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន


តាកែវ៖ កាស៊ីណូមានស្លាកយីហោ( ថប ដាយអឹមុិនកាសុីណូ)នៅច្រកទ្វារអន្តរជាតិព្រំដែនភ្នំដិន ស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានមហាជន បង្ហើបឧ្យដឹងថា កំពុងតែបើកដៃឧ្យប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា  ពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត ដោយផ្ទុយពីច្បាប់ ដែលចេញដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ យ៉ាងពេញបន្ទុក។

មហានជនបានលើកឡើងទៀតថា?ខណះពេលដែលប្រជាពលរដ្ឋខ្មែរ បានពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត នៅក្នុងកាស៊ីណូ (ថបដាយអឹមុិនកាសុីណូ) អាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវ ដែលដឹកនាំលោកឈាង ផាន់ណារ៉ា ជាស្នងការខេត្តតាកែវ ពិសេស លោកអ៊ូច ភា ជាចៅហ្វាយខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ ទំនងអាចត្រូវដង ត្រូវផ្លែរ ជាមួយនិងម្ចាស់កាស៊ីណូ (ថបដាយអឹមុិនកាសុីណូ) ដោយផ្ទើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែនទៀតផង។

សូមរំលឹកថា?កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២  ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹង មិនឃើញចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។សូមជម្រាបថា កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) មាន​អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ត្រឹមត្រូវ ចេញ​ដោយ​ អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ប៉ុន្តែម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) ប៉ុន្តែត្រូវបានមហាជនបង្ហើបមកថា? បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា  ពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ។

ទាក់ទងនិងករណីល្បែងស៊ីសងនៅក្នុងកាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)មហាជនបានសំណូមពរដល់ ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)ដែលមហាជនបានលើកឡើងថា បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរចូលទៅលេង ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

No comments:

Post a Comment

Pages