ឈ្មួញប្រើរថយន្ត”វេអង”សម្រុកដឹកជ័រកៅស៊ូ ចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនឡាប៉ាខេ យ៉ាងគគ្រឹកគគ្រេងបំផុត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មួញប្រើរថយន្ត”វេអង”សម្រុកដឹកជ័រកៅស៊ូ ចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនឡាប៉ាខេ យ៉ាងគគ្រឹកគគ្រេងបំផុត

(មណ្ឌលគិរី)៖ ក្រោមហេតុផលមានច្បាប់អាជីវកម្ម«សហគ្រាស»ក្នុងស្រុក លើវិស័យកសិកម្ម”ដំឡូងមី.គ្រាប់ស្វាយចន្ទី និងសណ្ដែក”។
ឈ្មួញបានយកច្បាប់«អាជីវកម្មក្នុងស្រុក»មួយនេះ មកធ្វើជាខែល ដើម្បីសម្រុក ដឹកជ័រកៅស៊ូ រាប់ពាន់តោនក្នុង១ថ្ងៃៗ ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី”ឡាប៉ាខេ”ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយពុំមានការទប់ស្កាត់.!។ករណីនេះលោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានអះអាងថាៈ រូបលោកបាននិយាយជាមួយ ឯកឧត្ដមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួចរាល់ហើយ!។សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ លោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេ តំណាងឱ្យសហគ្រាស«សេង ណារ៉ុង អុីមផត អ៊ិចផត» ដែលជាសហគ្រាស.កម្រិតមធ្យម ផ្ដោតលើវិស័យកសិកម្មក្នុងស្រុក!។

គឺតែងតែប្រើរថយន្តខ្នាតធំ ប្រភេទ យីឌុប និង វេអង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន ជ័រកៅស៊ូឆៅ ចេញពីកម្ពុជាឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី”ឡាប៉ាខេ”ស្ថិតនៅស្រុកកែវសីមា ជារៀងរាល់ថ្ងៃ។ពោលគឺ ក្នុង១ថ្ងៃៗមានរថយន្ត យីឌុប និងរថយន្ត វេអង ចន្លោះ ពី៧ទៅ១០គ្រឿង ដែលធ្វើសកម្មភាពដឹកជញ្ជូន ជ័រកៅស៊ូ ឆ្លងដែនទៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី”ឡាប៉ាខេ”ជាប្រចាំ.!។សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថាៈ លោក ហ៊ន គាសេង ជាមនុស្សពូកែខាងក្ដោបសេដ្ឋកិច្ច ក្រៅប្រព័ន្ធច្បាប់!។

ដោយរូបលោក មានតួនាទីជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេផង និងជាម្ចាស់ក្រុមហ៊ុនដឹកជ័រកៅស៊ូ ចេញទៅវៀតណាមផង។ដោយគ្រាន់តែលោក ហ៊ន គាសេង ឱ្យកូនជាអ្នកឈរឈ្មោះ ធ្វើជាម្ចាស់ក្រុមហ៊ុន ជំនួសខ្លួនប៉ុណ្ណោះ ។ប៉ុន្តែធាតុពិតជាក់ស្ដែង លោក ហ៊ន គាសេង ជាអ្នកគ្រប់គ្រង រត់ការ ដឹកនាំផ្ទាល់ ក្នុងការនាំ ជ័រកៅស៊ូ ចេញទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន ដែលខ្លួនគ្រប់គ្រងរាល់ថ្ងៃ។ជាមួយគ្នានោះ ពលរដ្ឋបាននិយាយថាៈ ពួកគាត់ឃើញរថយន្ត”វេអង”និងរថយន្តយីឌុប កំពុងសម្រុកដឹក ជ័រកៅស៊ូ ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន ឡាប៉ាខេ គ្មានឈប់ឈរឡើងរញ្ជួយដីតែម្ដង។

អ្នកឃ្លាំមើលក្នុងរឿងរ៉ាវមួយនេះ បានបញ្ជាក់ថាៈ រថយន្ត វេអង ដឹកជ័រកៅស៊ូ របស់លោក ហ៊ន គាសេង ក្នុង១គ្រឿងៗ ផ្ទុកជ័រកៅស៊ូ មិនក្រោម៥០តោននោះទេ ។
អញ្ចឹងក្នុង១ថ្ងៃៗ មានរថយន្តវេអងប្រមាណជា១០គ្រឿង ដែលដឹក ជ័រកៅស៊ូ ទៅវៀតណាម ។ពោលគឺ១ថ្ងៃ ឈ្មួញអាចនាំជ័រកៅស៊ូ ចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេ ជិត១.០០០តោនឯណោះ។ជុំវិញករណីនេះលោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានអះអាងប្រាប់ ដើមក្រសាំង ញូវ ថា លោក ហ៊ន គាសេង បានអះអាងថា៖ ការនាំជ័រកៅស៊ូ”ឆៅ”មិនទាន់កែឆ្នៃចេញទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនឡាប៉ាខេ ទាំងឡានៗវ៉េអងគ្មានខុសអីទេ គឺខុសតែបញ្ជាក់មុខទំនិញជាមួយគយនិងខុសច្បាប់ សារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មមិនអោយនាំចេញជ័រនិងដើមកៅស៊ូមិនទាន់កែឆ្នៃទៅបរទេសតែប៉ុណ្ណោះ !។

លោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានអះអាងថា មុខរបរគាត់ ខុសច្បាប់ទម្លាប់ដោយសារក្នុងអាជ្ញាប័ណ្ណដាក់ថា នាំចេញកសិកម្ម ដែលនាំអោយខុសជាមួយអគ្គនាយកដ្ឋានគយ គឺតម្រូវអោយទៅស្នើសុំខាងពន្ធដារ ដាក់មុខទំនិញដែលនាំចេញទៅបរទេសអោយចំឈ្មោះថា(ជា”ជ័រឆៅ”វិញ)។លោកថា បើរកសុីមិនកើតបិតក្រុមហ៊ុនចោលព្រោះមិនទៅលួចគេផង លោកថា បើអាជ្ញាធរឬក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្មថា មិនគ្រប់លក្ខណៈទេ ត្រូវបិត លោកនិងប្រាប់ពន្ធដារវិញ។ លោកថា រកសុីបង់ពន្ធសព្វគ្រប់ហើយ គ្រាន់តែខ្វះបន្តិចដោយសារ មេនាយកដ្ឋានគយទោក្រៅប្រទេស។

ចំពោះសំនួរសួរថា តើលោកនាំចេញជ័រកែឆ្នៃរួចឬ?LoL លោកឆ្លើយថា អត់ទេលោកនាំចេញជ័រកៅឆៅ Sic សំនួរសួរថា លោកមានដឹងថា ខុសនិងច្បាប់ស្តីពីការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ ក្នុងការទប់ស្កាត់ការនាំចេញជ័រនិងដើមកៅស៊ូមិនទាន់កែឆ្នៃទៅបរទេសដែឬទេ?លោកថា ករណីនេះមួយរយះក្រោយមកលោកផ្អាកបាន១០ថ្ងៃ តែឃើញខាងច្រកទន្លេចាម ច្រកដូនរ័ត្ន ច្រកដូង៧ដើម ខេត្តត្បូងឃ្មុំ គេនៅចេញធម្មតា លោកក៏សួរទៅគយនិងពន្ធដារ គេប្រាប់ថា វាជាគោលការណ៍របស់ប៉ូលីស អត់ដឹងយល់ថាម៉េចទេ។
លោកអះអាងថា ប៉ុន្តែជាការរកប្រាក់ចំណូលរបស់គយនិងពន្ធដារ អត់ឮថាមានគោលការណ៍ណាទេ។ លោកបានអះអាងបញ្ជាក់ថា គយនិងពន្ធដារគេថាជាអ្នករកចំណូលចូលរដ្ឋ ។

រីឯលោក ហឿន សុខណា ប្រធានស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេ.មិនអាចសុំការបកស្រាយបានទេនៅរសៀលថ្ងៃទី២៤.១០.២០២២ ព្រោះទូរស័ព្ទចូលជាច្រើនលើក គ្មានអ្នកទទួល។គួរម្លឹកថាៈ ច្បាប់«សហគ្រាស»គឺជាអាជីវកម្មកម្រិតមធ្យម ដែលតម្រូវឱ្យធ្វើអាជីវកម្មក្នុងស្រុក មិនមានសិទ្ធដឹកជញ្ជូនទំនិញ ឬកសិផល ចេញចូលឆ្លងដែនទៅក្រៅប្រទេសនោះឡើយ។បើជាច្បាប់«ក្រុមហ៊ុន»ទើបមានសិទ្ធ ដឹកជញ្ជូនទំនិញ ឬកសិផលចេញចូលឆ្លងប្រទេសបាន។ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ។ផ្អែកលើច្បាប់«សហគ្រាស»សេង ណារ៉ុង អុីមផត អ៊ិចផត ដែលជាច្បាប់សម្រាប់ផលិតកសិកម្ម”ដំឡូងមី.គ្រាប់ស្វាយចន្ទី និងសណ្ដែក”ក្នុងស្រុក។មកធ្វើជាខែលក្នុងការ ដឹកជញ្ជូនជ័រកៅស៊ូ ខ្នាតធំ ឆ្លងដែនទៅប្រទេសវៀតណាម ទៅវិញ។អាស្រ័យហេតុនេះ សូមមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាពិចារណាឡើងវិញចំពោះសកម្មភាពខាងលើ៕ប្រភពដើមក្រសាំង










No comments:

Post a Comment

Pages